អតីតនាយករដ្ឋមន្ត្រីលោក​ Nguyen Tan Dung អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រីលោក Phan Van Khai

(VOVWORLD) -នាព្រឹកថ្ងៃទី ១៩ ខែមីនា នៅទីលំនៅដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រី វៀតណាម លោក Phan Van Khai ដែលមានអាស័យដ្ឋាននៅភូមិ Tan Thong Hoi ស្រុក Cu Chi ទីក្រុងហូជីមិញ តំណាងអង្គភាព អង្គការទាំងក្នុងប្រទេសទាំងក្រៅ ប្រទេស លោក  អតីតនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង ប្រជាជនច្រើនយ៉ាងកុះករ បានអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខ័ន្ធរបស់ លោក Phan Van Khai។
អតីតនាយករដ្ឋមន្ត្រីលោក​ Nguyen Tan Dung អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រីលោក Phan Van Khai - ảnh 1អតីតនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung អញ្ជើញសរសេរក្នុងសៀវភៅកាន់ទុក្ខ

យោងតាមសេចក្តីប្រកាសពិសេសរបស់គណៈកម្មាធិការមជ្ឈិមបក្ស ពិធីកាន់ទុក្ខថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai ត្រូវបានរៀបចំឡើង នៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ ចាប់ពីម៉ោង៨ ព្រឹកថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែមីនា។ ពិធីគោរពវិញ្ញាក្ខ័ន្ធនេះ នឹងត្រូវបានប្រារព្ធឡើងនៅវេលា ម៉ោង ៧.៣០ នាទី រសៀលថ្ងៃទី ២២ ខែមីនា នៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ។ ពិធីបញ្ចុះសពនៅវេលាម៉ោង ១១ ក្នុងថ្ងៃដដែល ភូមិ Tan Thong Hoi ស្រុក Cu Chi ទីក្រុងហូជីមិញ។ ក្នុងពេលវេលាដដែលនេះ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ (លេខ ១១ ផ្លូវ Le Hong Phong ខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ) ក៏នឹងប្រព្រឹត្តទៅការរៀបចំ ពិធីគោរពវិញ្ញាក្ខ័ន្ធ លោក Phan Van Khai។ វិទ្យុសម្លេងវៀតណាម និងស្ថានីយ៍ទូរទស្សន៍វៀតណាម នឹង ផ្សព្វផ្សាយជាផ្ទាល់អំពីពិធី បុណ្យសព នេះនៅទីក្រុងហូជីមិញ និងរដ្ឋាធានីហាណូយដែរ។

ទីភ្នាក់ងារសារព័ត៌មានធំរបស់ជប៉ុនដូចជា Jiji Kyodo, Tokyo, Shimbun សុទ្ធសឹងតែផ្សព្វផ្សាយអំពីការទទួល មរណភាពរបស់ លោក Phan Van Khai ព្រមទាំង ការសែតទាំងឡាយក៏មានការផ្សាយព័ត៌មានអំពីលោក Phan Van Khai ដែលជាអ្នកមានគុណបំណាច់ក្នុងការផ្លាស់ប្តូរថ្មីយ៉ាងសកម្មរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ