អតីតនាយករដ្ឋមន្ត្រីស៊ូដង់លោក Sadiq al-Mahdi ត្រូវបាន ចោទប្រកាន់ពីបទប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាល
(VOVWORLD) -យោងតាមមជ្ឃមណ្ឌលទូរគមនាគមន៍ស៊ូដង់បានឲ្យដឹងថា៖រដ្ឋអាជ្ញាសន្តិសុខរដ្ឋ ស៊ូដង់លោក Mutassim Abdallah បានចោទប្រកាន់ព្រហ្មទណ្ឌចំពោះលោក Sadiq al-Mahdi ពីបទ ប៉ុនប៉ង ផ្តួលរលំរដ្ឋាភិបាល។
ប្រព័ន្ធផ្សព្វផ្សាយស៊ូដង់ បានជូនដំណឹងនាថ្ងៃទី ៣ មេសាថា៖ រដ្ឋអាជ្ញាសន្ដិសុខស៊ូដង់បានចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំង Umma គឺ អតីតនាយករដ្ឋមន្ត្រីស៊ូដង់លោក Sadiq al-Mahdi ពីបទឃុបឃិតជាមួយក្រុមបះបោរ សំដៅផ្តួលរលំរបបរបស់ប្រធានាធិបតីលោក Omar al-Bashir។ យោងតាមមជ្ឃមណ្ឌលទូរគមនាគមន៍ស៊ូដង់បានឲ្យដឹងថា៖រដ្ឋអាជ្ញាសន្តិសុខរដ្ឋ ស៊ូដង់លោក Mutassim Abdallah បានចោទប្រកាន់ព្រហ្មទណ្ឌចំពោះលោក Sadiq al-Mahdi ពីបទ ប៉ុនប៉ង ផ្តួលរលំរដ្ឋាភិបាល។
មុននេះ ថ្លែងមតិទៅកាន់រដ្ឋសភានាថ្ងៃទី ២ មេសា ប្រធានាធិបតី លោកBashir បានព្រមានថា៖នឹងចាត់វិធានការដ៏តឹងរ៉ឹងតម្រោង់ទៅលើគណបក្សនយោបាយ ដែលជាសម្ព័ន្ធមិត្តជាមួយក្រុមបះបោរផងដែរ៕