|
លោក Antonio Guterres នៅទីស្នាក់ការអ.ស.បនៅក្រុងញូវយ៉ក នាថ្ងៃទី១២ មេសា
(រូបថត៖Xinhua/TTXVN) |
(VOVworld) - អតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល់លោក Antonio Guterres អាច
នឹងក្លាយទៅជាអគ្គលេខាធិការអ.ស.បអាណត្តិ២០១៧-២០២២ ដែលជំនួសឲ្យអគ្គ
លេខាធិការលោក Ban Ki-moon ក្រោយពីការបោះឆ្នោតសម្ងាត់លើកទី៦របស់ក្រុម
ប្រឹក្សាសន្តិសុខអ.ស.បនាព្រឹកថ្ងៃទី៥ តុលា។ថ្លែងមតិទៅកាន់មជ្ឈដ្ឋាន អ្នកយកព័ត៌
មានបន្ទាប់ពីការបោះឆ្នោត ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ.ស.បលោក Vitaly Churkin
ឲ្យដឹងថា ក្រោយពីការបោះឆ្នោតទំនុកទុកចិត្តចំនួន៦វង់នោះ មានបេក្ខជនមួយរូប
ដែលទទួលបានការគាំទ្រខ្ពស់នោះគឺលោក Antonio Guterres។សេចក្ដីប្រកាសរបស់
លោក Vitaly Churkin រួមជាមួយវត្តមានរបស់ ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រី
Samantha Power និងតំណាងនៃប្រទេស សមាជិកក្រុមប្រឹក្សាសន្តិសុខផ្សេងៗទៀត
បានសរឲ្យឃើញថា លោក Antonio Guterres ជាផ្លូវការទទួលបានការគាំទ្ររបស់
សមាជិកអចិន្រ្តៃទាំង៥ប្រទេសនៃ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប៕