អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Vu Mao ទទួលមរណភាព
(VOVWORLD) - លោក Vu Mao បានប្រសូត្រនាថ្ងៃទី១៩ ធ្នូ ឆ្នាំ១៩៣៩ នៅរដ្ឋធានីហាណូយ។ លោកបានចូលរួមសកម្មភាពបដិវត្តន៍កាលពីឆ្នាំ១៩៥០ ហើយចូលបក្សកុម្មុយនិស្តវៀតណាមកាលពីឆ្នាំ១៩៦២។
អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Vu Mao។ |
គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម គណៈកម្មា ធិការអចិន្រ្តៃយ៍រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ខុទ្ទកាល័យរដ្ឋសភានិងក្រុមគ្រួសារសូមជូនដំណឹងដោយក្ដីសោកស្ដាយបំផុត៖ លោក Vu Mao អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀត ណាមបានទទួលមរណភាព ដោយរោគាពាធ នាវេលាម៉ោង១និង ៣៩នាទីថ្ងៃទី៣០ ឧសភា ឆ្នាំ២០២០ នៅគេហដ្ឋាននៅរដ្ឋធានីហាណូយ ទោះបីជាត្រូវបានបក្ស រដ្ឋ សមូហភាពសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងក្រុមគ្រួសារខិតខំព្យាបាលអស់ពីចិត្តពីថ្លើមក៏ដោយ។
លោក Vu Mao បានប្រសូត្រនាថ្ងៃទី១៩ ធ្នូ ឆ្នាំ១៩៣៩ នៅរដ្ឋធានីហាណូយ។ លោកបានចូលរួមសកម្មភាពបដិវត្តន៍កាលពីឆ្នាំ១៩៥០ហើយចូលបក្សកុម្មុយនិស្តវៀតណាមកាលពីឆ្នាំ១៩៦២។
លោកធ្លាប់បានកាន់តំណែងជា៖ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី៥ ៦ ៧ ៨ ៩ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានីតិកាលទី៩ ១០ ១១ សមាជិកសភានីតិកាលទី៨ ៩ ១០ ១១ អតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា អតីតប្រធានខុទ្ទកាល័យរដ្ឋសភា អតីតប្រធានខុទ្ទកាល័យរដ្ឋសភានិងក្រុមប្រឹក្សារដ្ឋ អតីតប្រធានគណៈកម្មាធិការយុវជន យុវជនជំទង់និងកុមាររបស់រដ្ឋសភា និងអតីតលេខាទី១នៃគណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។
លោកបានទទួលមេដាយអាយុបក្ស៥៥ឆ្នាំ គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ គ្រឿងឥស្សរិយយសតស៊ូប្រឆាំងអាមេរិកថ្នាក់ទី៣ គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១ គ្រឿងឥស្សរិយយសសហមេត្រីថ្នាក់លេខ១ នៃព្រះរាជាណាចក្រកម្ពុជា គ្រឿងឥស្សរិយយស Issara ថ្នាក់ទី១របស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគ្រឿងឥស្សរិយយសព្រះអាទិត្យរះរបស់ព្រះចៅអធិរាជ្យជប៉ុន។
ពិធីបុណ្យសពត្រូវបានរៀបចំឡើងតាមពិធីការបុណ្យសពជាន់ខ្ពស់ ក្រោមអធិបតីភាពរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធប្រព្រឹត្តទៅចាប់ពីវេលាម៉ោង៧ដល់វេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី៣ មិថុនា ឆ្នាំ ២០២០ នៅវិមានបុណ្យសពជាតិលេខ៥ វិថី Tran Thanh Tong រដ្ឋធានីហាណូយ។
ពិធីគោរពវិញ្ញាណក្ខ័ន្ធប្រព្រឹត្តទៅនាវេលាម៉ោង១០និង៤៥នាទី ហើយបន្ទាប់មកគឺពិធីបញ្ចុះសពនាថ្ងៃដដែលនៅឈាបនដ្ឋាន Thien Duc ខេត្ត Phu Tho៕