អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ថ្លែងការសុំទោសចំពោះប្រជាជន

អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ថ្លែងការសុំទោសចំពោះប្រជាជន - ảnh 1
ប្រធានាធិបតីត្រូវទម្លាក់ពីតំណែងរបស់កូរ៉េខាងត្បូង លោកស្រី Park Geun-hye (រូបថត៖Yonhap)

(VOVworld) - នៅពេលបង្ហាញខ្លួននៅការិយាល័យរដ្ឋអាជ្ញាមជ្ឈមណ្ឌលខ័ណ្ឌ
សេអ៊ូល នាព្រឹកថ្ងៃទី២១ មិនា ប្រធានាធិបតីត្រូវទម្លាក់ពីតំណែងរបស់កូរ៉េខាងត្បូង
លោកស្រី Park Geun-hye បានថ្លែងការសុំទោសចំពោះសាធារណៈជន ស្ដីអំពីការ
ជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវខាងនយោបាយដែលកំពុងជះឥទ្ធិពលយ៉ាងខ្លាំង
ទៅលើឆាកនយោបាយប្រទេសនេះ។ឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកយកព័ត៌មាន
 លោកស្រី Park ឲ្យដឹងថា លោកស្រីខ្មាស់គេណាស់ចំពោះមុខប្រជាជនកូរ៉េខាង
ត្បូង ព្រមទាំងសន្យាថា នឹងសហការជាមួយអ្នកស៊ើបអង្កេតយ៉ាងទៀង ត្រង់។
មុននោះ លោកស្រី Park ជានិច្ចកាលប្រឆាំងជំទាស់ការស៊ើបអង្កេត ហើយមិន
ចូលរួមសវនាការណាមួយនៅតុលាការរដ្ឋធម្មនុញ្ញឡើយ។ប៉ុន្តែ ចាប់ពីថ្ងៃទី១០
មិនា មក តុលាការរដ្ឋធម្មនុញ្ញបានចេញសាលក្រមដកហូតតំណែងប្រធានាធិបតី
លោកស្រីរូបនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ