អតីតប្រធានាធិបតីលោក Trump បំផុសយុទ្ធនាការឃោសនាបោះឆ្នោត
(VOVWORLD) - រដ្ឋ Carolina ខាងត្បូងត្រូវបានចាត់ទុកថាជារដ្ឋ ដែលមានអត្ថន័យដ៏សំខាន់ ពោលគឺជារដ្ឋមួយ ក្នុងចំណោមរដ្ឋដើមដំបូង រៀបចំការឃោសនាបោះឆ្នោតសម្រាប់បេក្ខជនប្រធានាធិបតីនៅក្នុងសម័យបោះឆ្នោត។
អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ។ រូបថត៖ Getty |
កាលពីថ្ងៃទី ១៩ មករា បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមការងារទទួលបន្ទុកយុទ្ធនាការឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា លោកនឹងបង្ហាញមុខជាសាធារណៈនៅរដ្ឋ Carolina ភាគខាងត្បូងនាថ្ងៃទី ២៨ មករាខាងមុខ ដើម្បីប្រកាសក្រុមឃោសនាបោះឆ្នោតថ្នាក់រដ្ឋ នៅរដ្ឋនេះ ដោយបំផុសយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីជាផ្លូវការនាខែវិច្ឆិកាឆ្នាំ ២០២៤ ខាងមុខ។ នេះគឺជាការបង្ហាញមុខជាសាធារណៈលើកដំបូងរបស់អតីតប្រធានាធិបតីលោក Trump ចាប់តាំងពីពេលលោកបានប្រកាសឃោសនាបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ ២០២២។ រដ្ឋ Carolina ខាងត្បូងត្រូវបានចាត់ទុកថាជារដ្ឋ ដែលមានអត្ថន័យដ៏សំខាន់ ពោលគឺជារដ្ឋមួយ ក្នុងចំណោមរដ្ឋដើមដំបូង រៀបចំការឃោសនាបោះឆ្នោតសម្រាប់បេក្ខជនប្រធានាធិបតីនៅក្នុងសម័យបោះឆ្នោត។
អំពីគណបក្សសាធារណរដ្ឋវិញ បេក្ខជនពីររូបដែលរត់ប្រណាំងចូលសេតវិមាននៅរដ្ឋនេះ អាចជាអតីតអភិបាលក្រុងលោក Nikki Haley និង ព្រឹទ្ធសមាជិកលោក Tim Scott។ ក្នុងពេលនោះ លោកប្រធានាធិបតី Biden គ្រោងនឹងប្រកាសបំណងឃោសនាបោះឆ្នោតនាខែកុម្ភៈខាងមុខ ហើយចេញសេចក្ដីប្រកាសជាផ្លូវការផងដែរ៕