អតីតប្រធានាធិបតីអាមេរិកBillClintonបំពេញទស្សនកិច្ចនៅវៀតណាម

(VOVworld) - អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton នាថ្ងៃទី១៨ កក្កដា បាន
ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅវៀតណាម​ក្នុងឋានៈជាតំណាងរបស់កម្មវិធីបង្ការប្រយុទ្ធ
ប្រឆាំងជំងឺ HIV-AIDS នៃមូលនិធិ Clinton (Clinton Foundation)។

អតីតប្រធានាធិបតីអាមេរិកBillClintonបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាឆ្នាំ២០១០


តាមគម្រោង ក្នុងអំឡុងពេលនៅវៀតណាម លោក Clinton នឹងទៅទស្សនាមណ្ឌលកុមារ
កំព្រាមួយនិងត្រួតពិនិត្យការអនុវត្តកម្មវិធីការផ្ដើមគំនិតសុខាភិបាល Clinton សំដៅទប់
ស្កាត់ការឆ្លង HIV ចំពោះកុមារ។លោក Clinton គឺជាជន១រូបដែលមានការរួមវិភាគទាន
ដ៏សំខាន់ក្នុងដំណើរការប្រក្រតីទំនាក់ទំនងរវងសហរដ្ឋអាមេរិកនិងវៀតណាម និង
បានមកបំពេញទស្សនកិច្ចនៅវៀតណាម៣ដង ក្នុងនោះមានដំណើរទស្សកិច្ចនាខែ
វិច្ឆិកា ឆ្នាំ២០០០ ក្នុងឋានៈជាប្រធានាធិបតីអាមេរិកដំបូងមកវៀតណាមក្រោយរយៈ
ពេល២៥ឆ្នាំបញ្ចប់សង្រ្គាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ