អតីតប្រធានាធិបតីអេហ្ស៊ីប លោក Hosni Mubarak ត្រូវបានដោះលេង
|
អតីតប្រធានាធិបតីអេហ្ស៊ីប លោក Hosni Mubarak ត្រូវបានដោះលេង (VNA) |
(VOVworld) – នាថ្ងៃទី ១៣ មិនា រដ្ឋអាជ្ញាអេហ្ស៊ីបមួយរូបបានអនុញ្ញាតឲ្យអតីត
ប្រធានាធិបតីអេហ្ស៊ីប លោក Hosni Mubarak បានដោះលែងឲ្យមានសេរីភាព
បន្ទាប់ពីតុលាការឧទ្ធរណ៍នៃប្រទេសនេះបានប្រកាសរួចទោសចំពោះបណ្ដាការ
ចោទប្រកាន់ សម្លាប់បណ្ដាបាតុករនាឆ្នាំ ២០១១។ តាមមេធាវី Farid el-Deeb
ថា៖ អតីតប្រធានាធិបតី Mubarak អាចវិលត្រឡប់ផ្ទះវិញបន្ទាប់ពីគ្រូពេទ្យ
អនុញ្ញាតិ។ ប៉ុន្តែ លោក Hosni Mubarak មិនអាចចាកចេញពីប្រទេសដល់ពេល
ណាបញ្ចប់ការធ្វើស៊ើបអង្គេតចំពោះបទអំពើពុករលួយសិន។ នាថ្ងៃទី ២ មិនា
តុលាការឧទ្ធរណ៍អេហ្ស៊ីប បានប្រកាសរួចទោសចំពោះអតីតប្រធានាធិបតី
Hosni Mubarak។ នេះគឺជាអង្គ ជំនុំជំរះចុងក្រោយហើយលោក Hosni Mubarak
គ្មានសិទ្ធិប្រឆាំងសាលក្រមឡើយ៕