អតីតប្រធានរដ្ឋ លោក Truong Tan Sang អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅខេត្ត Ha Giang

(VOVWORLD) - នាថ្ងៃទី ៩ ខែឧសភា នៅឈាបនដ្ឋានបញ្ចុះសពយុទ្ធជនពលីជាតិ Vi Xuyen ខេត្ត An Giang  បានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធនិងបញ្ចុះសពយុទ្ធជនពលី ដែលពលីកម្មនៅក្នុងសង្ក្រាមការពារព្រំដែនភាគខាងជើងនៃមាតុប្រទេស។  
អតីតប្រធានរដ្ឋ លោក Truong Tan Sang អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅខេត្ត Ha Giang - ảnh 1អតីតប្រធានរដ្ឋ លោក Truong Tan Sang អញ្ជើញចូលរួមក្នុងពិធី

អញ្ជើញចូលរួមក្នុង ពិធីនេះ មានវត្តមានអតីតប្រធានរដ្ឋ លោក Truong Tan Sang និងលោកឧត្តមសេនីយ៍ឯកបំរុង Le Chiem អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស។

អតីតប្រធានរដ្ឋលោក Truong Tan Sang និងគណៈប្រតិភូបានអញ្ជើញ អុធធូប ដាក់ផ្កាដើម្បីឧទ្ទិសកុសល ដល់វិញ្ញាណ ក្ខ័ន្ធយុទ្ធជនដែលពលីកម្មដោយអង់អាចក្លាហានដើម្បីបុព្វហេតុការពារមាតុភូមិ។ បន្ទាប់មក គណៈប្រតិភូបានបញ្ចូនអដ្ឋិធាតុយុទ្ធជន ៧ នាក់ បញ្ចុះនៅឈបនដ្ឋានយុទ្ធជនពលីជាតិ Vi Xuyen ខេត្ត Ha Giang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ