អតីតប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Le Duc Anh ទទួលមរណភាព
(VOVWORLD) - ក្រោយពីការធ្លាក់ខ្លួនឈឺមួយរយៈមក ទោះបីជាត្រូវបានបក្ស រដ្ឋ និងបណ្ដាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតខិតខំប្រឹងប្រែង ព្យាបាល ហើយក្រុមគ្រួសារថែទាំអស់ពីសមត្ថភាពក៏ដោយ ប៉ុន្តែ ដោយសារ រោគាពាធ លោកបានទទួលមរណភាព នាវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២២ ខែមេសា នៅទីក្រុងហាណូយ។
អតីតប្រធានរដ្ឋវៀតណាមលោក Le Duc Anh (រូបថត៖ TTXVN) |
យោងតាមគណៈកម្មាធិការទទួលបន្ទុកកិច្ចការពារនិងថែទាំសុខភាពសម្រាប់កម្មាភិបាលមជ្ឈឹមបានជូនដំណឹងថា លោក Le Duc Anh កើតនាឆ្នាំ១៩២០ អតីតសមាជិកការិយាល័យនៃគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម អតីតប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្រោយពីការធ្លាក់ខ្លួនឈឺមួយរយៈមក ទោះបីជាត្រូវបានបក្ស រដ្ឋ និងបណ្ដាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតខិតខំប្រឹងប្រែង ព្យាបាល ហើយក្រុមគ្រួសារថែទាំអស់ពីសមត្ថភាពក៏ដោយ ប៉ុន្តែ ដោយសារ រោគាពាធ លោកបានទទួលមរណភាព នាវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២២ ខែមេសា នៅទីក្រុងហាណូយ។
ពិធីគោរព រំលឹកវិញ្ញាណក្ខ័ន្ធនិងពិធីបញ្ចុះសពអតីតប្រធានរដ្ឋលោក Le Duc Anh នឹងត្រូវបានជូនដំណឹងនៅពេលក្រោយ៕