អតីតប្រធានរដ្ឋលោក Nguyen Minh Triet អញ្ជើញទៅទស្សនាខេត្ត Soc Trang

អតីតប្រធានរដ្ឋលោក Nguyen Minh Triet អញ្ជើញទៅទស្សនាខេត្ត Soc Trang  - ảnh 1
លោក Nguyen Minh Triet បានអញ្ជើញទៅជូនអំណោយ
សម្រាប់សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិនៅខេត្ត Soc Trang


(VOVworld)-នាថ្ងៃទី១៨មករា អតីតប្រធានរដ្ឋវៀតណាមលោក Nguyen Minh Triet អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Soc Trang ភាគខាងត្បូងវៀត ណាម។ ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត លោក Nguyen Minh Triet មាន បំណងថា
ខេត្ត Soc Trang នឹងបន្តពង្រីកសក្តានុភាព ប្រៀបខ្លាំង និងប្រភពធនធានមនុស្ស
ដែលមានស្រាប់របស់តំបន់ តាមរយៈបណ្តាការវិនិយោគ ជួយឧបត្ថម្ភពី កម្មវិធី
គំរោងការណ៍របស់តំបន់។ លោក Nguyen Minh Trietមានប្រសាសន៍ថា៖

        “ជីវភាពរស់នៅរបស់ប្រជាជនបានកែលំអ។ បក្សនិងរដ្ឋវៀតណាម យកចិត្ត
ទុកដាក់ ដល់ការងារកាត់បន្ថយភាពក្រីក្រ ដោយហេតុនេះ ទោះបីជាក្រក៏ដោយ
ប៉ុន្តែ កូន ចៅយើងនៅមានបាយ មានសំលៀកបំពាកគ្រប់គ្រាន់និងបានទៅសាលា
រៀន។ ជាពិសេស ជនរួមជាតិ ខ្មែរមានជីវភាពធូធារជាង នឹងមានការសាមគ្គីភាព”។

        លោក Nguyen Minh Triet បានអញ្ជើញទៅ ជូនអំណោយសម្រាប់សមាគម
សាមគ្គីព្រះសង្ឃស្នេហាជាតិ និងទស្សនាអង្គភាពអាជីវកម្មមួយចំនួនក្នុងខេត្ត
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ