អត្តពលិកចំនួនជាង ៥០០ នាក់បានចូលរួមរង្វាន់អត្តពលកម្មអន្តរជាតិនៅទីក្រុងហូជីមិញ - វៀតណាមបើកទូលាយលើកទី២
(VOVWORLD) -ពានរង្វាន់អត្តពលកម្មអន្តរជាតិទីក្រុងហូជីមិញ - វៀតណាមលើក ទី២៥ បើកទូលាយឆ្នាំ២០១៨ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែកក្កដា នៅទីក្រុងហូជីមិញដោយ មានការចូលរួមរបស់អត្តពលិកចំនួន ៥២០ នាក់មក ពីខេត្ត ក្រុងចំនួន៤០ រួមជាមួយនឹងប្រទេសនិងតំបន់ទឹកដីចំនួន១១ ក្នុងនោះ មានអត្តពលិកអន្តរជាតិ ១២០ នាក់។
អត្តពលិកចំនួនជាង ៥០០ នាក់បានចូលរួមរង្វាន់អត្តពលកម្មអន្តរជាតិនៅទីក្រុងហូជីមិញ - វៀតណាមបើកទូលាយលើកទី២ ដែលមកពីប្រទេសនិងតំបន់ទឹកដីចំនួន៧ |
អត្តពលិកនឹងធ្វើការប្រកួតប្រណាំងលើវិញ្ញាសារចំនួន ២១។ នៅក្នុងសន្និសីទ សារព័ត៌មាន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា គណៈកម្មការរៀបចំ ព្រឹតិ្តការណ៍នេះបានឲ្យដឹងថាប្រទេសនានាសុទ្ធតែបញ្ជូនអត្តពលិកដ៏ល្អបំផុតមកចូលរួមការរត់ប្រណាំងនេះសំដៅជួបប្រាស្រ័យទាក់ទងគ្នា និង ត្រៀមកម្លាំងរួចជា ស្រេចសម្រាប់មហាស្រពកីឡាទ្វីបអាស៊ី (ASIAD) នៅឥណ្ឌូនេស៊ីក្នុងខែសីហា ឆ្នាំ ២០១៨ និង SeaGame ឆ្នាំ ២០១៩ ។ គណៈកម្មាការរៀបចំ បានឲ្យដឹងទៀតថា នឹងធានាបាននូវលក្ខខណ្ឌដ៏ល្អបំផុតសម្រាប់ភាពជោគជ័យនៃការរត់ប្រណាំងនេះផងដែរ៕