អតីតមេបញ្ជាការយោធា El-Sisi ៖ ចលនាឥស្លាម MB បញ្ចប់រាល់សកម្មភាពនៅអេហ្ស៊ីប

អតីតមេបញ្ជាការយោធា  El-Sisi ៖ ចលនាឥស្លាម MB បញ្ចប់រាល់សកម្មភាពនៅអេហ្ស៊ីប - ảnh 1
អតីតមេបញ្ជាការយោធា El-Sisi ៖ ចលនាឥស្លាម MB បញ្ចប់រាល់សកម្មភាពនៅអេហ្ស៊ីប
(Image: Vietnam+)



(VOVworld) – នាថ្ងៃទី ៥ ឧសភា អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេសអេហ្ស៊ីប
លោក Abdel Fattah el-Sisi បានបដិសេធការសម្រុះសម្រួលជាមួយអង្គការ
ភាតរៈឥស្លាម (MB) ក្នុងករណី លោកជាប់ឆ្នោតក្នុងការបោះឆ្នោតប្រធានា
ធិបតីនៃប្រទេសនេះ។ ថ្លែងមតិក្នុងបទសម្ភាសលើកដំបូងលើកាណាល់
ទូរទស្សន៍គិតតាំងពីពេលចាប់ផ្តើមយុទ្ធនាការចលនាសម្លេងគាំទ្រអតីត
មេបញ្ជាការយោធា  El-Sisi បានសង្កត់ធ្ងន់ថា៖ ចលនាឥស្លាម MB បាន
បញ្ចប់រាល់សកម្មភាពនៅអេហ្ស៊ីបនិងមិនអាចវត្តមាននៅតំបន់ដីនៃនៃ
ពីរ៉ាមីតឡើយ។ អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេសអេហ្ស៊ីបក៏បានឲ្យ
ដឹងទៀតថា៖ លោកចូលរួមការបោះឆ្នោតប្រធានាធិបតីដើម្បីសង្គ្រោះ
ជាតិឲ្យរួចផុតពីបណ្ដាការគំរាមកំហែង ព្រមទាំង ការធ្វើពលប្រហារ
នាថ្ងៃទី ៣ កក្តដា ឆ្នាំ ២០១៣ មិនម៉ែនជាផែនការក្តោបក្តាចសិទ្ធិអំណេច
ទេ។ លោក El-Sisi ក៏បានចោទប្រកាន់ MB ក្នុងការធ្វើឲ្យស្ថានភាពអំពើ
ហឹង្សារឡើងជណ្តើរនៅប្រទេសនេះ ទន្ទឹមនឹងនោះ នឹងនាំចេញរាល់សេចក្តី
សម្រេចចាំបាច់ដើម្បីការពារប្រទេសជាតិរួមមានការរក្សាច្បាប់ធ្វើបាតុកម្ម
ផងដែរ។ លោក El-Sisi ក៏បានបដិសេធការដែលលោកគឺជាបេក្ខជនរបស់
កងទ័ព  ហើយអះអាងថា៖ កងទ័ពនឹងមិនដើរតួនាទីគ្រប់គ្រងប្រទេសជាតិទេ
ក្នុងករណី លោកជាប់ផ្នោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ