អតីតយុទ្ធជន Truong Sa ជួបជុំគ្នានិងជួយគាំទ្រគ្នាទៅវិញទៅមកក្នុង ជីវភាពរស់នៅ

(VOVWORLD) -នារសៀលថ្ងៃទី ១៤ ខែមីនាអតីតយុទ្ធជនជិត ៥០០ នាក់ ដែលបានតស៊ូប្រយុទ្ធ ដើម្បីការពារប្រជុំកោះ Truong Sa របស់វៀតណាម បានជួបជុំគ្នានៅទីរួមខេត្ត Hoa Vinh (ស្រុក Dong Hoa ខេត្ត Phu Yen នៃភាគខាងត្បូងវៀតណាម) ដើម្បី រំលឹកខួបលើកទី ៣០ នៃព្រឹត្តិការណ៍ Gac Ma (ថ្ងៃទី ១៤ ខែមីនាឆ្នាំ ១៩៨៨ / ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៨)។
អតីតយុទ្ធជន Truong Sa  ជួបជុំគ្នានិងជួយគាំទ្រគ្នាទៅវិញទៅមកក្នុង ជីវភាពរស់នៅ - ảnh 1

 ក្នុងជំនួបនេះ អតីតយុទ្ធជន Truong Sa ទាំងឡាយបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ សម័យកាលដ៏វីរភាព និង អង់ងាចក្លាហាន ដើម្បីការពារសមុទ្រកោះ Truong Sa ដែល ជាអធិបតេយ្យដ៏ពិសិដ្ឋរបស់មាតុភូមិវៀតណាម ព្រមទាំង លើកទឹកចិត្តចែករំលែកនិង គាំទ្រគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅ។

នាឱកាសនេះគណៈកម្មការទាក់ទងប្រពៃណីរបស់កងទ័ព Truong Sa   បានបំផុសចលនាសប្បុរសធម៌ប្រគល់ អំណោយចំនួន ១៦ កញ្ចប់ជូនដល់ក្រុមគ្រួសារនៃកងទ័ព Truong Sa   ដែលមានស្ថានភាពលំបាក។ រីឯ សហព័ន្ធ ពលករខេត្ត Phu Yen ក៏បានប្រគល់អំណោយចំនួន ១០ កញ្ចប់ជូនដល់ក្រុមគ្រួសារនៃយុទ្ធជនពិការ Truong Sa ដែលមានស្ថានភាពលំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ