អតីតយុទ្ធជនវៀតណាមនិងអាមេរិកបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការ

អតីតយុទ្ធជនវៀតណាមនិងអាមេរិកបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
អតីតយុទ្ធជនវៀតណាមនិងអាមេរិកបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការ(DCSVN)

(VOV)_ក្នុងឱកាស លោកប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ទៅ
បំពេញ ទស្សនកិច្ចជាផ្លូវការនៅអាមេរិក ​នាថ្ងៃទី ២៤ កក្កដា បណ្ដា​អតីតយុទ្ធជន វៀតណាមនិងអាមេរិកបានមានជំនួបប្រាស្រ័យនៅទីក្រុង ​Washington ដើម្បីផ្លាស់ ប្តូរព័ត៍មាន រួមគ្នាជំរុញដំណើការជំនះពុះពារ​លើរាល់ផលវិបាកដែលសង្គ្រាម
បន្សល់ទុក។ ថ្លែងមតិនៅទីនេះ ឧត្តម​សេនីយ៍ទោ Phung Khac Dang អនុប្រធាន សមាគមអតីតយុទ្ធជន​វៀតណាម បានវាយតំលៃខ្ពស់ ចំពោះរាល់ការរួមវិភាគ
ទានរបស់បណ្ដា​អតីតទាហានអាមេរិកក្នុងរយះពេលកន្លងទៅ ក្នុងការជំនះពុះ
ពារលើផល​វិបាកនៃសង្គ្រាមនៅវៀតណាម ពិសេសគឺការផ្តល់ព័ត៍មានដើម្បី​ស្វែងរកយុទ្ធជនវៀតណាមដែលនៅត្រូវបាត់ខ្លួន។ នាបច្ចុប្បន្ន វៀតណាមនៅ
មានយុទ្ធជនពលី ចំនួន៥០ហ្មឹននាក់ មិនដឹងឈ្មោះនិងមិនទាន់រកឃើញ​ឥដ្ឋធាតុ និងភាគីអាមេរិកគឺជិត២០០០នាក់។ រីឯ​ នាយកសមាគមអតីត​ទា
ហាន​អាមេរិក ​លោក Rick Weidman បានអោយដឹងថា÷ បណ្ដាអតីតទាហាន
អាមេរិក មានគោល​បំណងចែករំលែក និងរួមវិភាគទានច្រើនជាងទៀត ចូល
ក្នុងដំណើការ ជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណា​ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ