|
អតីតរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Abdullah Abdullah (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១៣ មេសា គណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យ
អាប់ហ្គានីស្ថាន (IEC) បានប្រកាសថា៖ អតីតរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ
លោក Abdullah Abdullah កំពុងនាំបេក្ខជន Ashraf Ghani ក្នុងការបោះ ឆ្នោតប្រធា
នាធិបតីអាប់ហ្គានីស្ថានដែលត្រូវបានចាប់ផ្តើមនាថ្ងៃទី ៥ មេសា កន្លង ទៅ។
អ្នកប្រមុខ IEC លោក Yousuf Nuristani បានឲ្យដឹងថា៖ តាមលទ្ធផលដំបូងនៃការ
បោះឆ្នោតនេះ លោក Abdullah ដណ្តើមបានសម្លេងគាំទ្រ ៤១.៩% ក្នុងពេលនោះ
លោក Ghani ទទួលបានសម្លេងគាំទ្រ ៣៧.៦% តែប៉ុណ្ណោះ។ លទ្ធផលបឋម
នឹងត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី ២៤ មេសា ខាងមុខ។ ក្នុង ករណីគ្មាន
បេក្ខជនណាមួយដណ្តើមបានសម្លេងគាំទ្រលើសលុបជាង ៥០% ទេពេលនោះ
បេក្ខជនទាំង ២ ណាដែលមានបរិមាណសម្លេងគាំទ្រខ្ពស់បំផុត នឹង ចូលរួមការ
បោះឆ្នោតជាបន្ត នាថ្ងៃទី ២៨ ឧសភា៕