អតីតរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបកាន់តំណែងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់

អតីតរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបកាន់តំណែងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ - ảnh 1
អគ្គលេខាធិការទី៨ របស់ AL លោក Ahmed Abul-Gheit (រូបថត៖Xinhua/TTXVN)

(VOVworld) - អតីតរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបលោក Ahmad Abu Al Gheit នាថ្ងៃ
ទី៣ កក្កដា បានក្លាយទៅជាអគ្គលេខាធិការទី៨របស់សម្ព័ន្ធអារ៉ាប់ (AL) ជំនួសឲ្យ
លោក Nabil El Araby។ក្នុងថ្ងៃដំបូងក្នុងឋានៈថ្មីនៅទីស្នាក់ការ AL នៅរដ្ឋធានីគែរបស់
អេហ្ស៊ីប លោក Al Gheit បានមានជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីការ បរទេសអេហ្ស៊ីប
លោក Sameh Shukry ក្នុងនោះភាគីទាំងពីរបានផ្លាស់ប្ដូរមតិអំពីស្ថានភាពនាបច្ចុប្បន្ន
ក្នុងពិភពលោកអារ៉ាប់ក៏ដូចជាការងារត្រៀមរៀបចំឲ្យ សន្និសីទកំពូលជាប្រចាំរបស់
 AL ផងដែរ។អគ្គលេខាធិការលោក Al Gheit សន្យាថា នឹងជំរុញថែមទៀតនូវសកម្ម
ភាពនៃអង្គការតំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ