អត្តសញ្ញាណវប្បធម៌វៀតណាមនៅប្រទេសថៃ

អត្តសញ្ញាណវប្បធម៌វៀតណាមនៅប្រទេសថៃ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Vu Duc Dam និងសមភាគីថៃ លោក Thanasak Patimaprakorn អញ្ជើញទស្សនាការតាំងពិព័រ "ព័ណ៌វៀតណាម"
(រូបថតៈ VGP/Đình Nam)

(VOVworld)-ពិធីបើក “ទិវាវប្បធម៌វៀតណាមនៅថៃ”  បានប្រព្រឹត្តទៅនាថ្ងៃទី១០
 សីហានៅរាជធានីបាងកក ដោយមានការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រីវៀត
ណាម​លោក Vu Duc Dam និងសមភាគីថៃ លោក Thanasak Patimaprakorn ។ នេះ
ជាព្រឹត្តិការណ៍ដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមរួមសហ ការ
ជាមួយក្រសួងវប្បធម៌ថៃរៀបចំឡើងសំដៅរំលឹកខួបលើកទី៤០នៃទិវាបង្កើត
ទំនាក់ទំនងការទូត ថ្ងៃទី៦សីហា​ ដោយមានសកម្មភាពវប្បធម៌ជាច្រើនរួមទាំង
 មានការសម្តែងសិល្បៈ។ កម្មវិធីសម្តែងសិល្បៈរបស់សិល្បៈករសិល្បៈការិនីវៀត
ណាមក្នុងពិធីបើកជាឱកាសសម្រាប់ទស្សនិកជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ
យល់ច្បាស់អំពីទឹកដី មនុស្សនិងវប្បធម៌សម្បូរបែបក៏ដូចជាជីវភាពរស់នៅរបស់
 ប្រជាជនទូទាំងប្រទេសវៀតណាម។

        “ទិវាវប្បធម៌វៀតណាមនៅថៃ” មិនត្រឹមតែជាឱកាសបង្កើនការជួបប្រាស្រ័យ
វប្បធម៌ សិល្បៈ ប៉ុណ្ណោះទេ ថែមទាំងគូសសញ្ញាការបោះជំហានថ្មីនៃទំនាក់ទំនង
សហប្រតិបត្តិការរវាងប្រទេសទាំងពីរទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ