អតីតអគ្គលេខាធិការអាស៊ានលោក Le Luong Minh អំពាវនាវឲ្យប្រទេសសមាជិកទាំងអស់សហការយ៉ាង ស្អិតរមួតថែមទៀត

(VOVWORLD) -  ដំណាក់កាល៥ ឆ្នាំកន្លងទៅមានអត្ថន័យសំខាន់ជាច្រើនចំពោះអាស៊ាន ជាពិសេសគឺការបង្កើត សហគមន៍អាស៊ាន ដែលជារបត់សំខាន់មួយដោយបង្ហាញនូវលទ្ធភាពអភិវឌ្ឍន៍ដ៏ ស្វាហាប់របស់អាស៊ាន ក៏ដូចជាឆន្ទៈនយោបាយនិងការសន្យាដ៏រឹងមាំរបស់ ប្រទេសសមាជិកទាំងអស់ដើម្បីក្លាយទៅជាសហគមន៍ដ៏ជិតស្និទ្ធនិងគួរឲ្យជឿទុកចិត្តជាងមុន។
អតីតអគ្គលេខាធិការអាស៊ានលោក Le Luong Minh អំពាវនាវឲ្យប្រទេសសមាជិកទាំងអស់សហការយ៉ាង ស្អិតរមួតថែមទៀត - ảnh 1 ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ Do Quyen/ TTXVN)


ក្នុងពិធីផ្ទេរប្រគល់តំណែងអគ្គលេខាធិការអាស៊ាន ដែលប្រព្រឹត្តទៅនាថ្ងៃទី ៥ មករា នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនោះ អតីតអគ្គលេខាធិការ អាស៊ានលោក Le Luong Minh បានអញ្ជើញថ្លែងបទសន្ទរកថាបូកសរុបរយៈ ពេល៥ឆ្នាំដែលលោកកាន់តំណែងនេះ។ ក្នុងនោះ សង្កត់ធ្ងន់ថា ដំណាក់កាល៥ ឆ្នាំកន្លងទៅមានអត្ថន័យសំខាន់ជាច្រើនចំពោះអាស៊ាន ជាពិសេសគឺការបង្កើត សហគមន៍អាស៊ាន ដែលជារបត់សំខាន់មួយដោយបង្ហាញនូវលទ្ធភាពអភិវឌ្ឍន៍ដ៏ ស្វាហាប់របស់អាស៊ាន ក៏ដូចជាឆន្ទៈនយោបាយនិងការសន្យាដ៏រឹងមាំរបស់ ប្រទេសសមាជិកទាំងអស់ដើម្បីក្លាយទៅជាសហគមន៍ដ៏ជិតស្និទ្ធនិងគួរឲ្យជឿទុកចិត្តជាងមុន។លោក Le Luong Minh សង្កត់ធ្ងន់ថា នាអនាគត អាស៊ានត្រូវ ប្រឈមមុខជាមួយការសាកល្បងជាច្រើនទៀត ដែលទាមទារឲ្យប្រទេស សមាជិកនីមួយៗ ចាំបាច់ត្រូវខំប្រឹងប្រែងនិងសហការគ្នាជាច្រើនថែមទៀតផងដែរ។

        រីឯខ្លួនវិញ អគ្គលេខាធិការថ្មីរបស់អាស៊ានលោក Lim Jock Hoi អះអាង អាស៊ានបានរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងរយៈពេលច្រើន ឆ្នាំកន្លងទៅ ព្រមទាំងបន្តសរឲ្យឃើញនូវការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើវិស័យសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ