អតីតអ្នកទោសបដិវត្តន៍មានការរួមវិភាគទានដ៏ធំធេងក្នុងជោគជ័យរបស់បដិវត្តន៍វៀតណាម

អតីតអ្នកទោសបដិវត្តន៍មានការរួមវិភាគទានដ៏ធំធេងក្នុងជោគជ័យរបស់បដិវត្តន៍វៀតណាម - ảnh 1
ប្រធានរដ្ឋ Truong Tan Sang សំណេះសំណាលជាមួយសមាជិកសមាជិការ


(VOVworld) - នារសៀលថ្ងៃទី៩ ធ្នូ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានជួបសន្ទនាជាមួយសសមាជិកសមាជិការចំនួន១៣០នាក់
ដែលធ្លាប់ជាប់ឃុំឃាំងក្នុងពន្ធនាគាររបស់ចក្រពត្តិអាមេរិក ក្នុងសម័យកាលតស៊ូ
ប្រឆាំងចក្រពតិ្តអាមេរិក និងពួកអាយ៉ង​ក្នុងឱកាសទៅកាន់រដ្ឋធានីហាណូយចូលរួម
សន្និសីទជួបមុខបណ្ដាសមាជិកសមាជិការជាអតីតអ្នកទោសបដិវត្តន៍ត្រូវជាប់ឃុំ
ឃាំង ដែលរៀបចំឡើងដោយគណៈលេខាមជ្ឈឹមបក្ស។ប្រធានរដ្ឋ​ Truong Tan Sang
បានសង្កត់ធ្ងន់ថា​ ដោយស្មារតីអង់អាចក្លាហាន ត្រៀមខ្លួនជាស្រេចពលីជីវិតដើម្បី
មាតុប្រទេស អតីតអ្នកទោសបដិវត្តន៍ទាំងឡាយ បានមានការរួមវិភាគទានដ៏ធំធេង
ក្នុងការទទួលជោគជ័យរបស់បដិវត្តន៍វៀតណាម។លោក Truong Tan Sang ក៏បាន
ជឿជាក់ថា សមាជិកសមាជិការម្នាក់ៗ នៅពេលវិលត្រឡប់មកជីវភាពរស់នៅប្រចាំ
ថ្ងៃវិញ នឹងបន្តលើកតម្កើងស្មារតីបដិវត្តន៍ រួមវិភាគទានក្នុងបុព្វហេតុកសាងបក្សរឹង
មាំ រួមចំណែកពង្រឹងទំនុកទុកចិត្តរបស់ប្រជាជនចំពោះបក្សនិងរដ្ឋអំណាច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ