អត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បញ្ជាក់ពីចក្ខុវិស័យត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម
(VOVWORLD) - លោក Mohamed Abdoun បានសង្កត់ធ្ងន់ថា លទ្ធភាពការច្នៃប្រឌិតថ្មីការសម្របខ្លួនទៅនឹងស្ថានភាពថ្មី និងប្រឈមមុខនឹងឧបសគ្គធំៗ បក្សកុម្មុយនិស្តវៀតណាមបានផ្លាស់ប្តូរថ្មីម្តងទៀតដោយលើកកម្ពស់គំនិតមួយមានលក្ខណៈបដិវត្តន៍អំពីសេដ្ឋកិច្ច ទីផ្សារទិសដៅសង្គមនិយម ខណៈពេលដែលនៅរក្សាបាននូវគោលការ ណ៍គ្រឹះនៃលទ្ធិម៉ាក្ស-លេនីន។
អគ្គលេខាបក្ស លោក Nguyen Phu Trong (រូបថត៖ VOV) |
ទាក់ទងនឹងអត្ថបទ “បញ្ហាទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនអំពីសង្គមនិយមនិងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម” របស់អគ្គលេខា ណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម Nguyen Phu Trong, លោក Mohamed Abdoun នាយកបោះពុម្ពផ្សាយនៃកាសែតអេឡិចត្រូនិក អាល់ហ្សេរី www.lapatrienews.com ដែលបានកោតសរសើរយ៉ាងខ្លាំងចំពោះខ្លឹមសារនៃការកសាងសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមនៅវៀតណាម។ លោក Mohamed Abdoun បានសង្កត់ធ្ងន់ថា លទ្ធភាពការច្នៃប្រឌិតថ្មីការសម្របខ្លួនទៅនឹងស្ថានភាពថ្មី និងប្រឈមមុខនឹងឧបសគ្គធំៗ បក្សកុម្មុយនិស្តវៀតណាមបានផ្លាស់ប្តូរថ្មីម្តងទៀតដោយលើកកម្ពស់គំនិតមួយមានលក្ខណៈបដិវត្តន៍អំពីសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម ខណៈពេលដែលនៅរក្សាបាននូវគោលការណ៍គ្រឹះនៃលទ្ធិម៉ាក្ស-លេនីន។
យោងតាមអ្នកជំនាញ Abdoun អត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បង្ហាញថានៅវៀតណាម និយមន័យសេដ្ឋកិច្ចទីផ្សារ មានលក្ខណៈមនុស្សសាស្ត្រ។ គំរូគ្រប់គ្រងក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ -១៩ បានបង្ហាញពីភាពត្រឹមត្រូវនៃចក្ខុវិស័យក៏ដូចជាជម្រើសនិងទិសដៅដែលបក្សកុម្មុយនិស្តវៀតណាមបានឆ្លងកាត់៕