អត្ថបទសរសេររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បានបង្ហាញចក្ខុវិស័យ យុទ្ធសាស្ត្រអំពីបុព្វហេតុបដិវត្តន៍នៅវៀតណាម
(VOVWORLD) - បើតាមអ្នកកាសែត Wei Wei ប្រធានគណៈភាសាវៀត ណាមនៃ វិទ្យុសម្លេងអន្តរជាតិចិន (CRI) បានឲ្យដឹងថា អត្ថបទសរសេររបស់លោកអគ្គលេខា បក្ស Nguyen Phu Trong ទទួលបានការយកចិត្តទុកដាក់ពិសេសពីសំណាក់មជ្ឈដ្ឋានអ្នក នយោបាយនិងជំនាញការទ្រឹស្ដីរបស់ចិន។
លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងនៅសន្និបាតលើកទី៣គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣។ (រូបថត៖ VOV) |
អត្ថបទសរសេរដោយមានចំណងជើងថា “បញ្ហាមួយចំនួនខាងទ្រឹស្ដីនិងការ អនុវត្តជាក់ស្ដែងអំពីលទ្ធិសង្គមនិយមនិងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម” ជាអត្ថបទ សរសេរដ៏សំខាន់មួយដោយបង្ហាញចក្ខុវិស័យយុទ្ធសាស្ត្រ ប្រាជ្ញានិងភាពក្លៀវក្លារបស់ អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ចំពោះបុព្វហេតុបដិវត្តន៍នៅវៀតណាម ដោយឈរលើមូលដ្ឋាននៃការអនុវត្តនិង បូកសរុបយ៉ាងត្រឹមត្រូវនូវលទ្ធិម៉ាក-ឡេនីននិយមដោយផ្សាភ្ជាប់នឹងស្ថានភាពជាក់ ស្ដែងនៅវៀតណាម។ បើតាមអ្នកកាសែត Wei Wei ប្រធានគណៈភាសាវៀតណាមនៃ វិទ្យុសម្លេងអន្តរជាតិចិន (CRI) បានឲ្យដឹងថា អត្ថបទសរសេររបស់លោកអគ្គលេខា បក្ស Nguyen Phu Trong ទទួលបានការយកចិត្តទុកដាក់ពិសេសពីសំណាក់មជ្ឈដ្ឋានអ្នក នយោបាយនិងជំនាញការទ្រឹស្ដីរបស់ចិន។ អត្ថបទសរសេរបាននាំមកនូវការច្នៃប្រឌិត ការបូកសរុបថ្មីខាងទ្រឹស្ដីរបស់បក្សកុម្មុយនិស្ត វៀតណាម រួមចំណែកធ្វើឲ្យសម្បូរបែប នូវលទ្ធិម៉ាក-ឡេនីននិយម ក៏ដូចជារួមចំណែកយ៉ាងសំខាន់ទៅក្នុងប្រព័ន្ធទ្រឹស្ដីសង្គម និយមលើពិភពលោកផងដែរ។
អ្នកកាសែត Wei Wei បានសង្កត់ធ្ងន់ថា៖ បក្សកុម្មុយនិស្តវៀតណាមប្រកាន់ខ្ជាប់ ជានិច្ចនូវស្សនៈកសាងរដ្ឋរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន ដែលយក ប្រជាជនជាមជ្ឈភាព រាល់ការគិតគូរនិងសកម្មភាពទាំងអស់តែងតែស្ដែងចេញពីផល ប្រយោជន៍របស់ប្រជាជន។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ការគ្រប់ គ្រងរបស់រដ្ឋ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ ការស្រុះចិត្តគំនិតនៃប្រព័ន្ធនយោបាយ និងប្រជាជនទាំងមូល វៀតណាមបានឈានដល់សមិទ្ធផលអភិវឌ្ឍដ៏ធំធេងក្នុងដំណើរការ ក្លាយទៅជាប្រទេសខ្លាំងមាំមួន ប្រជាជនសម្បូរធូធារ ប្រជាធិបតេយ្យ សមភាព អារិយ្យធម៌ ខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍប្រទេសជាតិ ក្នុងឱកាសអបអរសាទរខួប ១០០ឆ្នាំ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម៕