អតិផរណាតំបន់ចាយប្រាក់អឺរ៉ូឡើងដល់កម្រិតកំណត់ត្រា​

(VOVWORLD) - ក្រៅពីកត្តា ស្នូលដែលជំរុញឲ្យអតិផរណា "ហក់ឡើង" គឺតម្លៃថាមពលខ្ពស់នោះ តម្លៃអាហារ និង ទំនិញឧស្សាហកម្មនាំចូលក៏ប៉ះពាល់ក្នុងកម្រិតជាក់ស្ដែងមួយលើការចំណាយប្រចាំថ្ងៃជាមធ្យមផងដែរ។

អតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានកើនលើសការព្យាករណ៍ និងជាប់ កម្រិតកំណត់ត្រានៅក្នុងខែតុលា ហើយទំនងជាធនាគារកណ្តាលអឺរ៉ុប (ECB) នឹងបន្ត ដំឡើងអត្រាការប្រាក់ដោយសារតែសម្ពាធតម្លៃកាន់តែកើនឡើងៗ។ យោងតាមរបាយការណ៍ដែលបានប្រកាសនៅថ្ងៃទី ៣១ ខែតុលា ដោយទីភ្នាក់ ងារស្ថិតិអឺរ៉ុប (Eurostat) កំណើនតម្លៃទំនិញប្រើប្រាស់របស់ប្រទេស ប្រើប្រាស់ប្រាក់អឺរ៉ូចំនួន១៩ក្នុងខែតុលាបានឈានដល់ ១០,៧% បើធៀបនឹងកម្រិតកំណើន ៩,៩% កាលពីខែមុន ហើយលើសពីការព្យាករណ៍ ១០,២%។ ក្នុងនោះ អាល្លឺម៉ង់ អ៊ីតាលី និងបារាំង គឺជាប្រទេសចំនួនបីដែលមានអតិផរណាខ្ពស់បំផុត។ ក្រៅពីកត្តា ស្នូលដែលជំរុញឲ្យអតិផរណា "ហក់ឡើង" គឺតម្លៃថាមពលខ្ពស់នោះ តម្លៃអាហារ និង ទំនិញឧស្សាហកម្មនាំចូលក៏ប៉ះពាល់ក្នុងកម្រិតជាក់ស្ដែងមួយលើការចំណាយប្រចាំថ្ងៃជាមធ្យមផងដែរ។
ក្នុងរយៈពេល ៣ ខែកន្លងមក ECB បានដំឡើងអត្រាការប្រាក់ ២០០ ពិន្ទុ មូលដ្ឋានសរុប ហើយទំនងជាថាស្ថាប័នហិរញ្ញវត្ថុនេះនឹងបន្តដំឡើងអត្រាការប្រាក់ ក្នុងខែធ្នូខាងមុខនេះ ដើម្បីទប់ស្កាត់អតិផរណា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ