អតិផរណានៅ EU ឈានដល់កំណត់ត្រាថ្មី
(VOVWORLD) - យោងតាមទិន្នន័យរបស់ទីភ្នាក់ងារស្ថិតិអឺរ៉ុប (Eurostat) បានឲ្យដឹងថា អតិផរណាប្រចាំឆ្នាំរបស់សហភាពអឺរ៉ុបក្នុងខែឧសភាឆ្នាំ ២០២២ បានឈានដល់កំរិតកំណត់ត្រាថ្មីមួយ ដែលបានកើនឡើងរហូតដល់ ៨,៨% ។
តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ក៏បានកត់ត្រាអតិផរណាខ្ពស់បំផុតចាប់តាំងពីប្រាក់អឺរ៉ូត្រូវបានបង្កើតមក គឺនៅកម្រិត ៨,១%។ ប្រទេសឈានមុខគេគឺអេស្តូនីដែលស្ថិតនៅកម្រិត ២០,១% បន្ទាប់មកគឺលីទុយអានី (១៨,៥%) និងឡាតវី (១៦,៨%)។ ប្រទេសបារាំង និងម៉ាល់តា គឺជាប្រទេសដែលមានអតិផរណាទាបបំផុតគឺនៅកម្រិត ៥,៨%។ មូលហេតុដើមគឺបណ្តាលមកពីកង្វះខាត់ប្រភពផ្គត់ផ្គង់ក្រោយជំងឺរាតត្បាត កូវីដ-១៩ និងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃថាមពល បន្ទាប់ពីប្រទេសរុស្ស៊ីបានអនុវត្តន័ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ នាពេលថ្មីៗនេះ គណៈកម្មការអឺរ៉ុប(EC) បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះ ពីកម្រិត ៤% មកត្រឹម ២,៧% ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែអតិផរណាកំពុងកើនឡើងដល់កម្រិតកំណត់ត្រា សេដ្ឋវិទូកាន់តែច្រើនកំពុងព្រមានថា អឺរ៉ុបអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ឬឱនភាពសេដ្ឋកិច្ចទាំងស្រុង មុនដំណាច់ឆ្នាំ២០២២នេះ៕