អតិផរណានៅវៀតណាមបន្តថយចុះអាស្រ័យដោយការខំប្រឹងប្រែងស្ថិរភាពតំលៃ


អតិផរណានៅវៀតណាមបន្តថយចុះអាស្រ័យដោយការខំប្រឹងប្រែងស្ថិរភាពតំលៃ - ảnh 1
អតិផរណានៅវៀតណាមបន្តថយចុះអាស្រ័យដោយការខំប្រឹងប្រែងស្ថិរភាពតំលៃ (Image: VNA)

(VOVworld) – តាមការបញ្ជាក់នៃខុទ្ទកាល័យព្យាករណ៍វិភាគនិងពិគ្រោះហានិភ័យ (EIU) ចំណុះសម្ព័ន្ធក្រុមហ៊ុន “The Economist” (អង់គ្លេស) បានឲ្យដឹងថា៖ បណ្ដាវិធាន ការស្ថិរភាពតំលៃប្រើប្រាសក្នុងរយៈពេលបុណ្យតេតឆ្នាំមមែសប្តស័ក ២០១៥ ដែល រដ្ឋាភិបាលវៀតណាមទើបនឹងអនុវត្តនឹងរួមចំណែកកាត់បន្ថយកំរិតអតិផរណាជា មធ្យមនៃខឿនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៥ ទាំងមូល។ តាមការវាយតំលៃរបស់ EIU ថា៖ ចំណាយប្រើប្រាស់របស់គ្រួសារនិមួយៗនៅវៀតណាមកើនឡើងយ៉ាងខ្លាំងក្នុងបុណ្យ
តេតជាប្រចាំឆ្នាំ។ ដោយហេតុនេះ បណ្ដាអ្នកលក់រាយបង្កើននិងបើកទូលាយ ការធ្វើអាជីវកម្មរបស់ខ្លួនក្នុងឱកាសនេះ។ ក្នុងកាលៈទេសៈនោះ រដ្ឋាភិបាលវៀតណាម បានសម្រេចអនុវត្តរាល់វិធានការសំដៅធានាតំលៃប្រើប្រាស់ដោយចីរភាពក្នុងបុណ្យ តេតប្រពៃណីសំរាប់ប្រជាជន។ ក្នុងពេលនោះ​តាមតូរលេខស្ថិតិរបស់អគ្គនាយកដ្ឋាន
ស្ថិតិវៀតណាម បានឲ្យដឹងថា៖ សន្ទស្សន៍តំលៃប្រើប្រាស់ (CPI) នាខែ កុម្ភៈ​ បានថយ
ចុះ  ០,០៥% បើប្រៀបនឹងខែមករា ដោយសារ តំលៃប្រេងសាំង បានធ្លាក់ចុះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ