អត្រាគ្រួសារក្រីក្រតាមស្តង់ដារក្រីក្រពហុវិមាត្រនៅវៀតណាមថយចុះមកជាង ២,៩%

(VOVWORLD) - អត្រាគ្រួសារក្រីក្រយោងតាមស្តង់ដារក្រីក្រពហុវិមាត្ររបស់វៀតណាមឆ្នាំ ២០២៣ គឺជាង ២,៩%, (ថយចុះ ១,១%); អត្រាគ្រួសារក្រីក្រនៅតាមស្រុកក្រីក្រមាន ប្រហែល ៣៣% (ថយចុះជាង ៥,៦%); អត្រាគ្រួសារក្រីក្រជាជនជាតិភាគតិចមានជាង ២៧,៨% (ថយចុះ ៣,២%) ដែលសម្រេចបានគោលដៅដែលរដ្ឋសភា និងរដ្ឋាភិបាល ប្រគល់ជូន។

អត្រាគ្រួសារក្រីក្រតាមស្តង់ដារក្រីក្រពហុវិមាត្រនៅវៀតណាមថយចុះមកជាង ២,៩% - ảnh 1ទិដ្ឋភាពនៃសន្និសីទ។ (រូបថត៖ hanoimoi.vn)
នេះជាព័ត៌មានដែលបានផ្ដល់ជូនក្នុងសន្និសីទអនឡាញទូទាំងប្រទេស បូកសរុបការងារជនជាតិឆ្នាំ ២០២៣ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៤ របស់គណៈ កម្មាធិការជនជាតិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២ ខែមករា នៅទីក្រុងហាណូយ។ យោងតាមរបាយការណ៍ក្នុងសន្និសីទនេះ ការអនុវត្តការងារជនជាតិឆ្នាំ ២០២៣ ទទួលបានលទ្ធផលសំខាន់ៗជាច្រើន ជាពិសេសការអនុវត្តកម្មវិធី និងគោលនយោ បាយជនជាតិ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ នៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំនិយាយដោយឡែក និងប្រទេសទាំងមូល និយាយរួម។
ថ្លែងមតិដឹកនាំនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៤ បណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវ យកចិត្តទុកដាក់ក្នុងកម្រិតត្រឹមត្រូវចំពោះការងារទាក់ទងនឹងបងប្អូនជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ ក្នុងនោះ ត្រូវតែមានភាពបត់បែនតាមកម្រិតជាក់ស្ដែងមួយ ដើម្បីអនុវត្តន៍គោលនយោបានានាឲ្យសមស្របទៅនឹងវប្បធម៌ ទំនៀមទម្លាប់ លក្ខខណ្ឌជាក់លាក់ និងកម្រិតជីវភាពរស់នៅនៃតំបន់នីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ