អ៊ីតាលី និងប៉ូឡូញ អំពាវនាវឱ្យណាតូ បន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន

(VOVWORLD) - មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលនឹងបើកនៅប្រទេសលីទុយអានីនៅថ្ងៃទី ១១-១២ ខែកក្កដា នាយករដ្ឋមន្ត្រីប៉ូឡូញ និងនាយករដ្ឋមន្ត្រីអ៊ីតាលីកាលពីថ្ងៃទី៥ ខែកក្កដា បានអំពាវនាវឱ្យប្រទេសសមាជិកបន្តផ្តល់ជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែន។
អ៊ីតាលី និងប៉ូឡូញ អំពាវនាវឱ្យណាតូ បន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន - ảnh 1នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni និងសមភាគី ប៉ូឡូញ Mateusz Morawiecki ។ ប្រភព៖ foxnews

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានសង្កត់ធ្ងន់ថា អ៊ីតាលីនឹងបន្តគាំទ្រអ៊ុយក្រែន ហើយសង្ឃឹមថាប្រទេសសមាជិកផ្សេងទៀតនឹងចែករំលែកទស្សនៈនេះផងដែរ។

ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែន កាលពីចុងខែកុម្ភៈ ឆ្នាំ ២០២២ អង្គការណាតូបានផ្តល់អាវុធយុទ្ធភ័ណ្ឌ និងកញ្ជប់ជំនួយផ្សេងទៀតដែលមានតម្លៃរាប់លានដុល្លារដល់អ៊ុយក្រែន។ លើសពីនេះ សមាជិកនីមួយៗនៃប្លុកនេះក៏មានការគាំទ្រដោយផ្ទាល់សម្រាប់អ៊ុយក្រែន អាស្រ័យលើទំហំសេដ្ឋកិច្ចនៃប្រទេសនីមួយៗ។ មុននោះ នៅចុងខែឧសភា អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក៏បានបញ្ជាក់ដែរថា អង្គការនេះកំពុងអនុវត្តកម្មវិធីឧបត្ថម្ភរយៈពេលជាច្រើនឆ្នាំសម្រាប់អ៊ុយក្រែន។ នេះមានន័យថា សម្ព័ន្ធមិត្តណាតូបានឯកភាពគ្នាថា ច្រកទ្វាររបស់ណាតូតែងតែបើកចំហ សម្រាប់អ៊ុយក្រែន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ