អ៊ីតាលី៖ រដ្ឋាភិបាលនាយករដ្ឋមន្ត្រីលោក Paolo Gentiloni លាលែងពីតំណែង
(VOVWORLD) -ប្រធានាធិបតី លោក Mattarella បានយល់ព្រមពាក្យសុំលាលែងពីតំណែងរបស់រដ្ឋាភិបាល លោក Gentiloni ប៉ុន្តែលោកបានស្នើឲ្យរដ្ឋាភិបាលនេះបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងរយៈ ពេលទន្ទឹងរង់ចាំការបង្កើតរដ្ឋាភិបាលថ្មីមួយ។
រដ្ឋាភិបាលនាយករដ្ឋមន្ត្រីលោក Paolo Gentiloni លាលែងពីតំណែង |
នាថ្ងៃទី ២៤ មិនា នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Paolo Gentiloni បានដាក់ពាក្យសុំលាលែងពីតំណែងរបស់រដ្ឋាភិបាលជូនប្រធានាធិបតី លោក Sergio Mattarella បន្ទាប់ពីសមាជិកសភានៃប្រទេសនេះបោះឆ្នោតជ្រើសតាំងបានប្រធានព្រឹទ្ធសភា និងសភាជាន់ទាបនាថ្ងៃដដែល។ ប្រធានាធិបតី លោក Mattarella បានយល់ព្រមពាក្យសុំលាលែងពីតំណែងរបស់រដ្ឋាភិបាល លោក Gentiloni ប៉ុន្តែលោកបានស្នើឲ្យរដ្ឋាភិបាលនេះបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងរយៈ ពេលទន្ទឹងរង់ចាំការបង្កើតរដ្ឋាភិបាលថ្មីមួយ។ ទន្ទឹមនឹងនេះ នៅតាមបណ្ដាញ Twitter លោក Gentiloni បានសរសេរថារដ្ឋាភិបាលរបស់លោកបានលាលែងពីតំណែង ហើយឥឡូវនេះត្រឹមតែដោះស្រាយបញ្ហាការងារប្រចាំថ្ងៃតែប៉ុណ្ណោះ។
តាមផែនការ នាថ្ងៃទី ២៨ មិនាខាងមុខ ប្រធានាធិបតី លោក Mattarella នឹងចាប់ផ្ដើមដំណើរការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយសំខាន់ៗ ស្ដីពីការបង្កើតរដ្ឋាភិបាថ្មីមួយនៅអ៊ីតាលី៕