អ៊ីតាលីដំណើកិច្ចប្រជុំជាបន្ទាន់ស្តីពីការទប់ទល់នឹងរលកជនអន្តោប្រវេសខុសច្បាប់


អ៊ីតាលីដំណើកិច្ចប្រជុំជាបន្ទាន់ស្តីពីការទប់ទល់នឹងរលកជនអន្តោប្រវេសខុសច្បាប់  - ảnh 1
អ៊ីតាលីដំណើកិច្ចប្រជុំជាបន្ទាន់ស្តីពីការទប់ទល់នឹងរលកជនអន្តោប្រវេសខុសច្បាប់ (Image: VNA)

(VOVworld) - អគ្គស្នងការ អ.ស.ប. ទទួលបន្ទុកបញ្ហាជនភៀសខ្លួន (UNHCR) បានឲ្យ
ដឹងថា៖ មនុស្សចំនួន ៧ រយនាក់ត្រូវស្លាប់ក្នុងការលិចនាវានេសេទមួយ ដែលដឹក
ជញ្ជូនជនអន្តោប្រវេសខុសច្បាប់ទៅអឺរ៉ុប នារាត្រីថ្ងៃទី ១៨ មេសា នៅសមុទ្រលីប៊ី
ស្ថិតនៅចម្ងាយ ២ រយគីឡូម៉ែត្រពីប្រជុំកោះ Lampedusa របស់អ៊ីតាលី។ នាថ្ងៃទី ១៩
មេសា រដ្ឋាភិបាលអ៊ីតាលីបានដំណើរកិច្ចប្រជុំជាបន្ទាន់នៅរដ្ឋធានី Rome ដើម្បី​ពិភាក្សាអំពីការទប់ទល់នឹងរលកជនអន្តោប្រវេសខុសច្បាប់ហូរចូលក្នុងអ៊ីតាលីតាម
ផ្លូវ នាវាចរណ៍ដែលកាន់តែកើនច្រើនឡើង។ នាបច្ចុប្បន្ន កងទ័ពជើងទឹកអ៊ីតាលីកំពុង
ស្វែងរកយ៉ាងសកម្មបណ្ដាជនរងគ្រោះក្នុងគ្រោះថ្នាក់នេះ។ នាថ្ងៃដ៏ដែល EU ក៏បាន
ដំណើកិច្ចប្រជុំបន្ទាន់ដោយមានការចូលរួមរបស់បណ្ដារដ្ឋមន្ត្រីការបរទេសនិង
មហាផ្ទៃនៃប្រទេសជាសមាជិកចំនួន ២៨ ដើម្បីពិភាក្សាអំពីគ្រោះថ្នាក់ពោល
ខាងលើ។ ប៉ុន្តែ មិនច្បាស់លាស់ពេលវេលារៀបចំកិច្ចប្រជុំនេះនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ