អ៊ីតាលីនិងបារាំងដាស់តឿន EU នាំចេញគោលនយោបាយមុនក៏ដូចជាក្រោយអំពីយន្តការជ្រកកោណ
(VOVWORLD) - វិបត្តិជនអន្តោប្រវេសន៍កំពុងជាការសាកល្បងធំបំផុតក្នុងចំណោមការ សាកល្បងដែលសហភាពអឺរ៉ុប (EU) កំពុងប្រឈមមុខគិតតាំងពីឆ្នាំ ២០១៥។
អ៊ីតាលីនិងបារាំងដាស់តឿន EU នាំចេញគោលនយោបាយមុនក៏ដូចជាក្រោយអំពីយន្តការជ្រកកោណ |
(VOVworld) – វិបត្តិជនអន្តោប្រវេសន៍កំពុងជាការសាកល្បងធំបំផុតក្នុងចំណោមការ សាកល្បងដែលសហភាពអឺរ៉ុប (EU) កំពុងប្រឈមមុខគិតតាំងពីឆ្នាំ ២០១៥។ នេះគឺជាមតិរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Paolo Gentiloni ដែលបាននាំចេញនៅសន្និសីទកាសែតបន្ទាប់ពីការចរចារនាថ្ងៃ ទី ២៧ កញ្ញា នៅទីក្រុង Lyon បារាំង។ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Paolo Gentiloni ទទួលស្គាល់ថា៖ EU គប្បីនាំចេញគោលនយោបាយមុនក៏ដូចជាក្រោយអំពីការផ្តល់ យន្តការជ្រកកោណដើម្បីឆ្ពោះទៅដំណោះស្រាយប្រកដោយប្រសិទ្ធភាពសំរាប់បញ្ហានេះ។ ចែករំលែកទស្សនៈជាមួយថ្នាក់ដឹកនាំអ៊ីតាលី ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចាត់ទុកថា៖ EU គប្បីបង្កើតស្ថាប័នជំនាញមួយដើម្បីដោះ ស្រាយបញ្ហាជនអន្តោប្រវេសន៍។ នេះក៏ជាវិធានការចាំបាច់ដើម្បីកែទម្រង់សហភាពផង ដែរ។ នាថ្ងៃដដែល គណៈកម្មាធិការអឺរ៉ុប (EC) បានអំពាវនាវឲ្យប្រទេសជាសមាជិក ចំនួន ២៧ (លើកលែងអង់គ្លេស) អនុម័តលើផែនការកែទម្រង់ក្នុងរយៈពេលយូរអង្វែង យ៉ាងឆាប់រហ័សចំពោះការកំណត់រួមអំពីការផ្តល់យន្តការជ្រកកោណនៅអឺរ៉ុប៕