អ៊ីតាលីនិងបារាំងបានឯកភាពផ្លាស់ប្តូរប្រព័ន្ធទទួលយកជនភៀសខ្លួនអឺរ៉ុប
(VOVWORLD) - នាថ្ងៃទី ១៨ ខែកញ្ញា នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte និងប្រធាននាធិបតីបារាំងលោក Emmanuel Macron បានឯកភាពថា សហភាពអឺរ៉ុប (EU) ត្រូវផ្លាស់ប្តូរលើគ្រប់វិស័យនូវប្រព័ន្ធទទួល និងការបែងចែក ជនភៀសខ្លួននាបច្ចុប្បន្ន។
ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ vov.vn) |
ការភៀសខ្លួនគឺជាប្រធានបទសំខាន់មួយក្នុងការពិភាក្សារវាងនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte និងប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុងដំណើរទស្សនកិច្ចប្រញាប់ប្រញាល់របស់លោក Macron ទៅកាន់អ៊ីតាលីនាយប់ថ្ងៃទី ១៨ ខែកញ្ញា។ ភាគីទាំងពីរបានឯកភាពថា ប្រព័ន្ធទទួលមកនិងការបែងចែក ជន ភៀសខ្លួនបច្ចុប្បន្នរបស់សហភាពអឺរ៉ុបកើតបញ្ហាជាច្រើន ដែលត្រូវការផ្លាស់ប្តូរ។
ក្រៅពីប្រធានបទជនភៀសខ្លួន នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte និងប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏បានពិភាក្សាអំពីបញ្ហាជាច្រើនផ្សេងៗទៀតដូចជាកិច្ចខិតខំប្រឹងប្រែងរបស់បារាំងនិងអ៊ីតាលីក្នុងការធ្វើឲ្យបានស្ថេរភាពស្ថានភាពនៅលីប៊ីនិងអាហ្វ្រិកខាងជើង។