អ៊ីតាលីនិងអេស្ប៉ាញចាប់ខ្លួនមុខសញ្ញាមួយចំនួនទាក់ទិនដល់ពួកឧទ្ទាម IS

(VOVworld)-នាថ្ងៃទី២២កក្កដា ប៉ូលីសអ៊ីតាលីបានចាប់ខ្លួនជនទុយនេស៊ីមួយ នាក់ និងជនប៉ាគីស្ថានមួយនាក់ដោយសង្ស័យមុខសញ្ញាទាំងនេះ មានឧបាយ កល់វាយ
ប្រហារភេវកម្ម និងផ្សព្វផ្សាយសារលើបញ្ហាញអ៊ឺនធឺណែតគាំទ្រអង្គការ “រដ្ឋអ៊ីស្លាម”
(IS) ស្វ័យប្រកាស។​តាមសេចក្តីជូនដំណឹងរបស់បូលីស មុខសញ្ញា ជនជាតិទុយនេ
ស៊ីនេះ បានបង្កើតគណនីលើបញ្តាញសង្គម Twitter និងបង្ហោះ សារគំរាមកំហែង
ជាច្រើនដែលចុះហត្ថលេខា IS លើរូបភាពទីតាំងល្បីឈ្មោះចំ​នួន២របស់អ៊ីតាលីគឺ
ឆាករ៉ូម៉ាំងនិងវិហារ Milan។ ក្នុងថ្ងៃដដែល ក្រសួងមហាផ្ទៃ អេស្ប៉ាញបានឲ្យដឹងថា ប៉ូលីសរបស់ប្រទេសនេះ សហការជាមួយរដ្ឋអំណាចម៉ារុក ចាប់ខ្លួនមុខសញ្ញាមួយ នាក់ពីបទផ្សព្វផ្សាយនិងជ្រើសរើសសមាជិកឲ្យ IS ។ នេះជា ផ្នែក១ក្នុងយុទ្ធនាការ
ប្រឆាំងនឹងបណ្តាញចាប់ពង្រត់នារីបញ្ចូនទៅស៊ីរីនិងអ៊ីរ៉ាក់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ