អ៊ីតាលីបំផ្លាញចោលបញ្ដាញភេវរកម្មទាក់ទិនដល់ Osama Bin Laden
|
អ៊ីតាលីបំផ្លាញចោលបញ្ដាញភេវរកម្មទាក់ទិនដល់ Osama Bin Laden (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៤ មេសា ប៉ូលីសអ៊ីតាលីបានឲ្យដឹងថា៖ គេបានបំផ្លាញចោល បណ្ដាញឥស្លាមជ្រុលនិយមមួយដែលទាក់ទិនដល់អតីតមេដឹកនាំ Osama Bin Laden នៃបណ្ដាញភេវរកម្មអន្តរជាតិ ក៏ដូចជា បណ្ដាការវាយប្រហារនៅប៉ាគីស្ថាននិង អាប់ហ្គានីស្ថាននិងឧបាយកលវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើបុរីវ៉ាទីកង់
ផងដែរ។ មុខសញ្ញាជាប់សង្ស័យជាជនប៉ាគីស្ថានិងអាប់ហ្គាគីស្ថានចំនួន ៩ នាក់ត្រូវ ចាប់ខ្លួនក្នុងចំណោមជនសង្ស័យចំនួន ១៨ នាក់។ តាមកំលាំងប៉ូលីសអ៊ីតាលីឲ្យដឹង
ថែមទៀតថា៖ បណ្តាញភេវរកម្មនេះបានរៀបចំបញ្ជូនខុសច្បាប់ជនប៉ាគីស្ថាននិង
អាប់ហ្គានីស្ថានទៅកាន់អឺរ៉ុបឆ្លង់កាត់អ៊ីតាលី។ ចំនួនប្រាក់ដែលទទួលបានពី
សកម្មភាព នេះត្រូវបានបញ្ជូនទៅកាន់បណ្ដាក្រុមឥស្លាមជ្រុលនិយមនៅប៉ាគីស្ថាន៕