អ៊ីតាលីមានគោលបំណងចង់ក្លាយទៅជាដៃគូជួរមុខរបស់វៀតណាមក្នុងវិស័យកសិកម្ម

(VOVWORLD) - នារសៀលថ្ងៃនេះ (ថ្ងៃទី១ ខែមីនា) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងកសិកម្ម អធិបតេយ្យភាពស្បៀងអាហារ និងរុក្ខកម្មអ៊ីតាលីលោក Francesco Lollobrigida ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។
អ៊ីតាលីមានគោលបំណងចង់ក្លាយទៅជាដៃគូជួរមុខរបស់វៀតណាមក្នុងវិស័យកសិកម្ម - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងកសិកម្ម អធិបតេយ្យភាពស្បៀងអាហារ និងរុក្ខកម្មអ៊ីតាលីលោក Francesco Lollobrigida (រូបថត៖ vna)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងក្រសួងកសិកម្ម អធិបតេយ្យភាពស្បៀងអាហារ និងរុក្ខកម្មអ៊ីតាលី អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។ តាមលោកនាយករដ្ឋមន្ត្រី ភាគីទាំងពីរត្រូវផ្តោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការលើការកែច្នៃផលិតផលកសិកម្មយ៉ាងស៊ីជម្រៅ ផ្ទេរប្រគល់បច្ចេកវិទ្យាខ្ពស់ ជំរុញការបង្កើតថ្មី ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំក្នុងវិស័យកសិកម្ម និងតភ្ជាប់ពាណិជ្ជកម្មនៃប្រទេសទាំងពីរ អភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម។ វៀតណាមត្រៀមខ្លួនស្វាគមន៍វត្តមានផលិតផលកសិកម្មអ៊ីតាលីកាន់តែច្រើនឡើង ដើម្បីបម្រើអតិថិជនវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពាន និងសម្របសម្រួលដើម្បីជំរុញភាពជាដៃគូអភិវឌ្ឍន៍រវាងប្រទេសអ៊ីតាលី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសអ៊ីតាលី និងបណ្តាប្រទេសអាហ្វ្រិក និងប្រទេសដទៃទៀត តាមរយៈគំរូកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីធានាសន្តិសុខស្បៀង។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងកសិកម្ម អធិបតេយ្យភាពស្បៀងអាហារ និងរុក្ខកម្មអ៊ីតាលីលោក Francesco Lollobrigida បានវាយតម្លៃថា វៀតណាមមានសក្ដានុពល និងប្រៀបខ្លាំងក្នុងវិស័យកសិកម្ម ដោយអះអាងថា អ៊ីតាលីត្រៀមខ្លួនជាស្រេចចែករំលែក និងពិភាក្សាជាមួយវៀតណាមអំពីបទពិសោធន៍ បច្ចេកវិទ្យា គ្រឿងម៉ាស៊ីន សមិទ្ធិផលក្នុងវិស័យកសិកម្ម។ សាកលវិទ្យាល័យអ៊ីតាលីក៏មានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិស្សិតវៀតណាមក្នុងវិស័យកសិកម្មផងដែរ។ លោករដ្ឋមន្ត្រីបានអះអាងថា អ៊ីតាលីមានគោលបំណងចង់ក្លាយជាដៃគូជួរមុខវៀតណាមនៅ EU ក្នុងវិស័យកសិកម្ម; ហើយមានបំណងថាថានឹងមានផលិតផលកសិកម្មរបស់អ៊ីតាលីកាន់តែច្រើននៅក្នុងប្រទេសវៀតណាមក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ