អ៊ីតាលីស៊ើបអង្កេតព័ត៌មានជនអន្តោប្រវេសន៍៤០០នាក់មកពីតំបន់អាហ្វ្រិកខាងជើងត្រូវស្លាប់នៅសមុទ្រ

អ៊ីតាលីស៊ើបអង្កេតព័ត៌មានជនអន្តោប្រវេសន៍៤០០នាក់មកពីតំបន់អាហ្វ្រិកខាងជើងត្រូវស្លាប់នៅសមុទ្រ - ảnh 1
ជនអន្តោប្រវេសន៍មកពីអាហ្វ្រិកខាងជើងត្រូវបានកម្លាំងប៉ូលិសសមុទ្រអីតាលីជួយសង្គ្រោះ (រូបថត៖France24)

(VOVworld) - បណ្ដាកម្លាំងកងទ័ពជើងទឹកនិងការពារឆ្នេរសមុទ្រអ៊ីតាលីបានដំណើរ ការស៊ើបអង្កេតអំពីព័ត៌មានថា មានមនុស្សអាហ្វ្រិកខាងជើងចំនួន៤០០នាក់ត្រូវស្លាប់ នៅសមុទ្រមេឌីទែរ៉ារណក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ពេលកំពុងខិតខំប្រឹងប្រែង
ទៅកាន់អ៊ីតាលី បើទោះបីជាមនុស្សរាប់ពាន់នាក់ផ្សេងទៀតបន្តបានជួយសង្គ្រោះ។ បណ្ដាការស៊ើបអង្កេតនេះត្រូវបានអនុវត្តក្រោយពីជនអន្តោប្រវេសន៍ដែលត្រូវបាន
ជួយសង្គ្រោះ បានប្រាប់អង្គការមនុស្សធម៌ “Save the Children” ថា មនុស្សចំនួន៤០០
នាក់ ប្រហែលត្រូវលង់ទឹកពេលនាវាដឹកពួកគេត្រូវលិចនៅតំបន់សមុទ្ររបស់ប្រ
ទេសលីប៊ី។ប្រសិនព័ត៌មាននេះត្រូវបានបញ្ជាក់ នោះនឹងជាគ្រោះមហន្តរាយធ្ងន់
ធ្ងរបំផុតទាក់ ទិនដល់ការដែលមនុស្សរត់គេចខ្លួនពីតំបន់អាហ្វ្រិកខាងជើងនិង
មជ្ឈឹមបូព៌ាទៅកាន់ អឺរ៉ុបដើម្បីស្វែងរកឱកាសរស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ