អាទិភាពចម្បងរបស់វៀតណាមសម្រាប់កិច្ចការការពារកុមារនិងបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតលើបញ្ហាកុមារនិងជម្លោះប្រដាប់អាវុធ

(VOVWORLD) -  នាថ្ងៃទី ១០ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចពិភាក្សាបើកទូលាយលើប្រធានបទស្តីពី “កុមារនិងជម្លោះប្រដាប់អាវុធ”។

អាទិភាពចម្បងរបស់វៀតណាមសម្រាប់កិច្ចការការពារកុមារនិងបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតលើបញ្ហាកុមារនិងជម្លោះប្រដាប់អាវុធ - ảnh 1 កុមារជាច្រើននៅ Burkina Faso មិនមានលទ្ធភាពទៅសាលារៀន ដោយសារតែអំពើហឹង្សាជីហាដនិយមឥតឈប់ឈរនិងរីករាលដាលនៅក្នុងប្រទេសនៃតំបន់ Sahel  នេះ (រូបថត៖ AFP/TTXVN)

ក្រុមប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខបានសូមស្វាគមន៍ ចំពោះការ បើកកិច្ចប្រជុំចំទៅនឹងឱកាសរំលឹកឆ្នាំដំបូង នៃទិវាអន្តរជាតិប្រឆាំងនឹងការវាយប្រហារតាមសាលារៀន (៩ កញ្ញា) និងអនុម័តជាឯកច្ឆ័ន្ទលើ សេចក្តីថ្លែងការណ៍ប្រធាន លើប្រ ធានបទនេះ។ ប្រទេសនានាបានអះអាងថា ខ្លួនតែងតែយកចិត្តទុកដាក់និងផ្តល់អាទិភាពដល់ការអភិវឌ្ឍរបស់កុមារ និងសង្កត់ធ្ងន់លើតម្រូវការដើម្បីធានាឲ្យអាចទាក់ទងផ្ទាល់នឹងវិស័យអប់រំ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពកាន់តែកើនឡើងនៃការវាយប្រហារទៅលើសាលារៀននិងការប្រើប្រាស់សាលារៀនសម្រាប់គោលបំណងយោធា ដែលរារាំងកុមារពីតំបន់ទាំងនេះ មិនអាចចូលសាលារៀននិងទទួលបានសេវាកម្មមូលដ្ឋាន ព្រមទាំងសង្កត់ធ្ងន់លើតួនាទីឈានមុខគេរបស់ប្រទេសក្នុងការលើកកម្ពស់វិធានការការពារកុមារ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តនិងអាទិភាពចម្បងរបស់វៀតណាមចំពោះភារកិច្ចការពារកុមារ ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតលើបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ