អូទ្រីសបង្កើនសន្តិសុខប្រឆាំងភេរវកម្ម
(VOVworld) - មជ្ឈដ្ឋានសន្តិសុខអូទ្រីសបានអំពាវនាវឲ្យប្រជាជននៃប្រទេស
នេះ ជំរុញខ្លាំងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម តាមរយៈការជួយឧបត្ថម្ភប៉ូលីសក្នុង
ការអនុវត្តន៍វិធានការបង្ការ។អញ្ជើញថ្លែងមតិនាថ្ងៃទី២៦ មករា រដ្ឋមន្ត្រីក្រសួងមហា
ផ្ទៃអូទ្រីសលោក Wolfgang Sobotka ប្រកាសថា ការប្រយុទ្ធប្រឆាំងភេរវកម្មជា ការ
ប្រយុទ្ធដ៏យូរអង្វេង ហើយចាំបាច់ត្រូវមានការជួយឧបត្ថម្ភពីប្រជាជន។
នាថ្ងៃដដែល ក្នុងយុទ្ធនាការប្រឆាំងភេរវកម្មធំមួយនៅរដ្ឋធានី Vienna និងទីក្រុង
Graze ប៉ូលីសអូទ្រីសបានចាប់ខ្លួនមុខសញ្ញាចំនួន១៤នាក់ដែលជាប់សង្ស័យមាន
ការទាក់ទងជាមួយអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស៕