អូទ្រីសព្រមានចំនួនជនភៀសខ្លួនហូរចូលអ៊ីតាលីអាចកើនឡើងដល់កំរិតអតិបរមា


អូទ្រីសព្រមានចំនួនជនភៀសខ្លួនហូរចូលអ៊ីតាលីអាចកើនឡើងដល់កំរិតអតិបរមា - ảnh 1
អូទ្រីសព្រមានចំនួនជនភៀសខ្លួនហូរចូលអ៊ីតាលីអាចកើនឡើងដល់កំរិតអតិបរមា (Image: VNA)

(VOVworld) – នាថ្ងៃទី ៧ មេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូទ្រីស លោកស្រី
 Johnna Mikl-Leitner បានព្រមានអ៊ីតាលីស្តីពីរលកជនចំណាកស្រុកពីអាហ្វ្រិក
 ខាងជើងហូរចូលប្រទេសនេះឆ្លងកាត់សមុទ្រមេឌីទេរ៉ាណេអាចកើនឡើង ៣
 សែននាក់ ក្នុងឆ្នាំ ២០១៦​ នេះ ដោយសារ ផ្លូវគោកតាមបណ្តោយ តំបន់ Balkan
 ត្រូវបានបិទ។ បរិមាណជនភៀសខ្លួនពោលខាងលើមិនត្រឹមតែមកពីស៊ីរី
ប៉ុណ្ណោះទេថែមទាំងមកពីអាហ្វ្រិកខាងជើងទៀតផងដែលភាគច្រើនក្នុង
នោះគឺអ្នកគ្មានលក្ខ័ណ្ឌពេញលេញដើម្បីសុំបែបបទភៀសខ្លួនទេ។ អូទ្រីស
បានជូនដំណឹងសំរាប់អ៊ីតាលីបណ្ដាវិធានការដែលប្រទេសនេះនឹងអនុវត្ត
ក្នុងករណីរលកជនចំណាកស្រុកហូរពីអូទ្រីសទៅអ៊ីតាលីមិនអាចម្ចាស់ការ
បាន។ នាថ្ងៃដដែល ទួរគីក៏បានចេញផ្សាយការកំណត់បែបបទការពារជា
បណ្តោះអាសន្នសំរាប់ជនអន្តោប្រវេសណ៍ស៊ីរីដែលក្រិកបញ្ជូនមកវិញ។
នេះគឺជាវិធានការដែលត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀងរវាងទួរគីនិង
សហភាពអឺរ៉ុបសំដៅរាំងស្កាត់ស្ថានភាពអន្តោប្រវេសន៍ខុសច្បាប់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ