អធិការបតីអាល្លឺម៉ង់ជួបចរចាជាមួយប្រធានាធិបតីអាមេរិក

(VOVWORLD) - នារសៀលថ្ងៃទី ២៧ មេសា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានជួបចរចាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅសេតវិមាន ប៉ុន្តែ លោកស្រីមិនអាចទទួលបានការធានាអំពីការដែលវ៉ាស៊ីនតោនបន្តរក្សា កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ឬលើកឡើងជាស្ថាពរអឺរ៉ុបចេញពីបញ្ជីឈ្មោះបណ្ដាប្រទេសដែលនឹងត្រូវបានដាក់ពន្ធពាណិជ្ជកម្មថ្មីទេ។ 
អធិការបតីអាល្លឺម៉ង់ជួបចរចាជាមួយប្រធានាធិបតីអាមេរិក  - ảnh 1 អធិការបតីអាល្លឺម៉ង់ជួបចរចាជាមួយប្រធានាធិបតីអាមេរិក 

នារសៀលថ្ងៃទី ២៧ មេសា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានជួបចរចាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅសេតវិមាន ប៉ុន្តែ លោកស្រីមិនអាចទទួលបានការធានាអំពីការដែលវ៉ាស៊ីនតោនបន្តរក្សា កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ឬលើកឡើងជាស្ថាពរអឺរ៉ុបចេញពីបញ្ជី ឈ្មោះបណ្ដាប្រទេសដែលនឹងត្រូវបានដាក់ពន្ធពាណិជ្ជកម្មថ្មីទេ។ ថ្លែងមតិនៅ សន្និសីទកាសែតបន្ទាប់ពីការចរចា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអះអាងថា៖ រាល់សេចក្តីសម្រេចផ្អែកទៅលើប្រធានាធិបតី Donald Trump។ តាមផែនការ ចាប់ពីថ្ងៃទី ១ ឧសភាខាងមុខ កំរិតពន្ធថ្មីរបស់អាមេរិក តម្រង់ទៅលើមុខទំនិញអាលុយមីញ៉ូមនឹងចូលជាធរមាន។ ប្រការនេះអាចកើត មានឡើងសង្គ្រាមពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកមួយ។ ស្តីអំពីកិច្ចព្រមព្រៀងនុយក្លេ អ៊ែរ លោកស្រី Angela Merkel បានចាត់ទុកថា៖ ទោះបីជាមិនពេញលេញទេក្តី ប៉ុន្តែ កិច្ចព្រមព្រៀងនេះសមនឹងរក្សាបាន។ លោកស្រី Angela Merkel ក៏បាន ខំប្រឹងប្រែងបញ្ចុះបញ្ចូលលោក Donald Trump ថា កិច្ចព្រមព្រៀងនេះជាគ្រឹះ ស្ថានសំរាប់កិច្ចព្រមព្រៀងយូរអង្វែងនិងបើកទូលាយមួយដែលទាក់ទិនដល់អ៊ីរ៉ង់។ រីឯខ្លួនវិញ ប្រធានាធិបតី Donald Trump បានមិនសម្តែងឆ័ន្ទៈច្បាស់លាស់ទេ ថា លោកត្រៀមខ្លួនជាស្រេចចរចាឬមានផែនការជំនួសដែរឬទេ។ ក្រៅពីនោះ លោក Donald Trump ក៏បានសន្យាសហប្រតិបត្តិការជាមួយអធិការបតីអាល្លឺម៉ង់ អំពីការកាត់បន្ថយរបាំងពន្ធចំពោះទំនិញនាំចេញរបស់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ