អធិការបតីអាល្លឺម៉ង់ទទួលស្គាល់ថា មានកំហុសក្នុងគោលនយោបាយស្ដីអំពីជនភៀសខ្លួន

អធិការបតីអាល្លឺម៉ង់ទទួលស្គាល់ថា មានកំហុសក្នុងគោលនយោបាយស្ដីអំពីជនភៀសខ្លួន - ảnh 1
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖AP)

(VOVworld) - អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឡើងសម្លេង
ជាលើកដំបូងដោយទទួលស្គាល់នូវកំហុសរបស់ប្រទេសអាល្លឺម៉ង់និយាយដោយ
ឡែកនិងសហភាពអឺរ៉ុប (EU) និយាយរួមក្នុងប៉ុន្មានឆ្នាំកន្លងទៅដែលទាក់ទិនដល់
គោលនយោបាយស្ដីអំពីជនភៀសខ្លួន។ឆ្លើយសម្ភាសន៍សារព័ត៌មាន នាថ្ងៃទី៣១
សីហា លោកស្រី Merkel បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៤និងឆ្នាំ២០០៥ បាន
មានជនភៀសខ្លួនជាច្រើនទៅកាន់អឺរ៉ុបហើយ ប៉ុន្តែទ្វីបអឺរ៉ុបបានទុកឲ្យអេស្ប៉ាញ់
និងប្រទេសនានានៅព្រំដែន EU ដោះស្រាយបញ្ហានេះដោយខ្លួនឯង។ក្រោយនោះ
 បែកឡាំងបានបដិសេធកំណែទម្រង់ចាំបាច់របស់ EU ដូចជាការបែងចែក
ជនភៀសខ្លួនឬកិច្ចការពារព្រំដែនក្រៅ EU ដោយសារព្រួយបារម្ភថា ប្រការនោះ
អាចរំលោភទៅលើអធិបតេយ្យភាពជាតិ។
ទាក់ទិនដល់ករណីវាយប្រហារភេរវកម្មជាច្រើននាពេលកន្លងទៅនៅ
អាល្លឺម៉ង់និងអឺរ៉ុប អធិការបតីលោកស្រី Merkel បានទទួលស្គាល់នូវចំណាប់
អារម្មណ៍អស្ថិរ ភាពនិងព្រួយបារម្ភក្នុងប្រជាជន អំពីលទ្ធភាពដែលពួកភេរវករ
អាចបន្លំចូលក្នុងរលក ជនចំណាកស្រុកទៅកាន់អឺរ៉ុប។ប៉ុន្តែ លោកស្រីរូបនេះបាន
ច្រានចោលទំនាក់ ទំនងផ្ទាល់រវាងជនភៀសខ្លួននិងលទ្ធិភេរវកម្មដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ