អធិការបតីអាល្លឺម៉ង់ទទួលស្គាល់នឹងចរចារអំពីការបង្កើតសម្ព័ន្ធភាពជាមួយ គណបក្ស FDP និងគណបក្សបៃតង

(VOVWORLD) - នាថ្ងៃទី ៧ តុលា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានទទួលស្គាល់ថា៖ លោកស្រីនឹងដំណើរការចរចារជាមួយគណបក្សប្រជាធិបតេយ្យសេរីភាព (FDP) និងគណបក្សបៃតងដើម្បីបង្កើតឡើងរដ្ឋាភិបាលសម្ព័ន្ធភាពមួយបន្ទាប់ពីការបោះឆ្នោតសកលនា
ខែកញ្ញាកន្លងទៅ។ 
អធិការបតីអាល្លឺម៉ង់ទទួលស្គាល់នឹងចរចារអំពីការបង្កើតសម្ព័ន្ធភាពជាមួយ គណបក្ស FDP និងគណបក្សបៃតង  - ảnh 1 អធិការបតីអាល្លឺម៉ង់ទទួលស្គាល់នឹងចរចារអំពីការបង្កើតសម្ព័ន្ធភាពជាមួយ គណបក្ស FDP និងគណបក្សបៃតង 

(VOVworld) – នាថ្ងៃទី ៧ តុលា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានទទួលស្គាល់ថា៖ លោកស្រីនឹងដំណើរការចរចារជាមួយគណបក្សប្រជាធិបតេយ្យ សេរីភាព (FDP) និងគណបក្សបៃតងដើម្បីបង្កើតឡើងរដ្ឋាភិបាលសម្ព័ន្ធភាពមួយ បន្ទាប់ពីការបោះឆ្នោតសកលនាខែកញ្ញាកន្លងទៅ។ ថ្លែងមតិនៅទីក្រុង Dresden ប៉ែក ខាងកើតអាល្លឺម៉ង់ លោកស្រី Merkel បានឲ្យដឹងថា៖ បណ្ដាការចរចារនឹងអាចជួបការ លំបាកមួយចំនួនប៉ុន្តែលោកស្រីសង្ឃឹមថា៖ សម្ព័ន្ធភាពថ្មីនឹងត្រូវបានបង្កើត។ តាមគំ រោង បណ្ដាការចរចារនឹងត្រូវបានចាប់ផ្តើមក្នុងប៉ុន្មានថ្ងៃខាងមុខ ហើយរដ្ឋាភិបាល សម្ព័ន្ធភាពមួយនឹងត្រូវបានបង្កើតមុនចុងឆ្នាំ ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ