អធិការបតីអាល្លឺម៉ង់ប្រកាសពេលវេលាចរចារអំពីការបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាព
(VOVWORLD) - នាថ្ងៃទី ៩ តុលា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានជូនដំណឹងថា៖ ការចរចារស្តីពីការបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាពរវាងគណបក្ស ប្រជាធិបតេយ្យគ្រិស្តសាសនាសង្គម (CDU/SCU) របស់លោកស្រីជាមួយគណបក្ស ប្រជាធិបតេយ្យសេរីភាព (FDP) និងគណបក្សបៃតងនឹងចាប់ផ្តើមនាថ្ងៃទី ១៨ តុលាខាងមុខ។
អធិការបតីអាល្លឺម៉ង់ប្រកាសពេលវេលាចរចារអំពីការបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាព |
(VOVworld) – នាថ្ងៃទី ៩ តុលា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានជូនដំណឹងថា៖ ការចរចារស្តីពីការបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាពរវាងគណបក្ស ប្រជាធិបតេយ្យគ្រិស្តសាសនាសង្គម (CDU/SCU) របស់លោកស្រីជាមួយគណបក្ស ប្រជាធិបតេយ្យសេរីភាព (FDP) និងគណបក្សបៃតងនឹងចាប់ផ្តើមនាថ្ងៃទី ១៨ តុលាខាងមុខ។ តាមលោកស្រី Merkel ថា៖ សម្ព័ន្ធភាពគណបក្ស CDU/SCU នឹងដំណើរ ការចរចារដោយឡែកជាមួយ FDP និងគណបក្សបៃតង នាថ្ងៃទី ១៨ តុលា។ នាថ្ងៃទី ២០ តុលា ភាគីទាំងឡាយនឹងរៀបចំសម័យពិភាក្សារួម។ តាមលទ្ធផលនៃការបោះ ឆ្នោតសកលនាខែកញ្ញាកន្លងទៅ CDU/SCU ដណ្តើមបានជ័យជំនះដោយសម្លេង គាំទ្រចំនួន ៣៣% ខណៈដែល គណបក្សប្រជាធិបតេយ្យសង្គម (SPD) ឈរនៅលំ ដាប់ថ្នាក់ទី ២ ដោយមានសម្លេងគាំទ្រ ២០,៥%។ SPD បានជាដៃគូក្នុងសម្ព័ន្ធភាពកាន់ អំណាចនៅអាល្លឺម៉ង់អស់រយៈពេល ៨ ឆ្នាំកន្លងទៅ។ ប៉ុន្តែ SPD បានប្រកាសក្លាយទៅ ជាគណបក្សប្រឆាំងក្រោយការបោះឆ្នោតសកលនេះ។ ក្នុងកាលទេសៈពោលខាងលើ រដ្ឋអំណាចសម្ព័ន្ធភាពគណបក្ស CDU/SCU របស់អធិការបតី Angela Merkel ត្រូវ រៀបចំការពិភាក្សាដើម្បីសម្ព័ន្ធភាពជាមួយគណបក្សចំនួន ២ នៅសេសសល់គឺ FDP និងគណបក្សបៃតង។ មជ្ឈដ្ឋានអ្នកជំនាញបានព្យាករណ៍ថា៖ នេះនឹងជាដំណើរការចរ ចារស្មុគស្មាញមួយដោយសារភាគីទាំងបីមានទស្សនៈខុសពីគ្នាអំពីបញ្ហាពន្ធ ថាមពល ដល់បញ្ហាពាក់ព័ន្ធដល់អឺរ៉ុប៕