អធិការបតីអាល្លឺម៉ង់អំពាវនាវឲ្យ EU មិនរើសអើងជនភៀសខ្លួនអ៊ីស្លាម

អធិការបតីអាល្លឺម៉ង់អំពាវនាវឲ្យ EU មិនរើសអើងជនភៀសខ្លួនអ៊ីស្លាម - ảnh 1
ជនភៀសខ្លួននៅអាល្លឺម៉ង់ (រូបថត៖Spiegel.de)

(VOVworld) - អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាថ្ងៃទី២៨ សីហា
ចាត់ទុកថា ការដែលប្រទេសសមាជិកមួយចំនួននៃសហភាពអឺរ៉ុប (EU) បដិសេធ
ការទទួលជនភៀសខ្លួនអ៊ីស្លាម គឺអំពើមិនអាចយល់ព្រមបានឡើយ។ថ្លែងមតិនៅ
លើទូរទស្សន៍ លោកស្រី Angela Merkel បានឲ្យដឹងថា ការដែលប្រទេសមួយចំនួន
ប្រកាសថា មិនចង់ឲ្យជនអ៊ីស្លាមរស់នៅប្រទេសខ្លួននោះ គឺមិនត្រឹមត្រូវទេ។ដោយ
មានទស្សនៈគាំទ្រកូតាទទួលជនចំណាកស្រុកបែងចែក ដោយ EU នោះ អ្នកដឹកនាំ
អាល្លឺម៉ង់រូបនេះសង្កត់ធ្ងន់ថា ប្រទេសទាំងឡាយសុទ្ធ តែអនុវត្តន៍ភារកិច្ចរបស់ខ្លួន
ហើយត្រូវស្វែងរកនូវដំណោះស្រាយរួមសំរាប់ស្ថានភាពនាបច្ចុប្បន្ន។
ការរៀបរៀងគោលនយោបាយរួមមួយស្ដីអំពីបញ្ហាជនចំណាកស្រុកនៅ
ទូទាំងទ្វីប អឺរ៉ុប គ្រោងនឹងបានយកមកពិភាគ្សានៅសន្និសីទកំពូល EU នាខែកញ្ញា
ខាងមុខនេះ។នាបច្ចុប្បន្ន មានប្រទេសមួយចំនួនដូចជាឆែក ហុងគ្រី ប៉ូឡួញនិង
ស្លូវ៉ាគីមិនយល់ ស្របជាមួយការទទួលជនចំណាកស្រុកតាមការបែងចែករបស់
EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ