អធិការបតីអាល្លឺម៉ង់អំពាវនាវឲ្យបណ្ដាភាគីស្ងប់ចិត្តក្នុងកាលៈទេសៈទំនាក់ទំនងជាមួយទួរគីកំពុងតានតឹង

អធិការបតីអាល្លឺម៉ង់អំពាវនាវឲ្យបណ្ដាភាគីស្ងប់ចិត្តក្នុងកាលៈទេសៈទំនាក់ទំនងជាមួយទួរគីកំពុងតានតឹង - ảnh 1
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី៦ មិនា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាន
អំពាវនាវឲ្យបណ្ដាភាគីស្ងប់ចិត្តក្នុងកាលៈទេសៈដែលភាពតានតឹងរវាងប្រទសនេះ
និងទួរគីមិនទាន់ធូរស្រាលនៅឡើយ។បម្រែបម្រួលពោលខាងលើត្រូវបាននាំចេញ
មួយថ្ងៃក្រោយពីប្រធានាធិបតីទួរគីលោក Tayyip Erdogan ប្រៀបធៀបបទហាមឃាត់
របស់រដ្ឋាភិបាលអាល្លឺម៉ង់ចំពោះការដើរដង្ហែរបស់សហគមន៍ជនអាល្លឺម៉ង់ដើម
កំណើតទួរគី ដូចសកម្មភាពរបស់ណាស៊ី។ថ្លែងមតិទៅកាន់មជ្ឈ ដ្ឋានអ្នកយកព័ត៌
មាន អ្នកនាំពាក្យរបស់អធិការបតីអាល្លឺម៉ង់លោក Steffen Seibert បានច្រានចោល
ការចោទប្រកាន់ពោលខាងលើរបស់ប្រធានាធិបតីលោក Erdogan ដោយចាត់ទុក
នេះជាការប្រៀបធៀបមិនសមហេតុសមផលនោះ ឡើយ។
នាបច្ចុប្បន្ន មជ្ឈដ្ឋានអ្នកនយោបាយអាល្លឺម៉ង់ព្រមាននឹងតបតវិញប្រសិនបើ
ទួរគី មិនសុំទោសក្រោយពីសេចក្ដីប្រកាសពោលខាងលើរបស់ប្រធានាធិបតី
លោក Erdogan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ