អធិបតេយ្យភាពដែនដីគឺពិសិដ្ឋនិងមិនអាចរំលោភបាន

អធិបតេយ្យភាពដែនដីគឺពិសិដ្ឋនិងមិនអាចរំលោភបាន - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (VOV)

        Vovworld-ចំពោះនឹងស្ថានភាពសាធារណមតិក្នុងប្រទេសអន្តរជាតិសមាជិក
សមាជិការសភាខឹងសម្បារចំពោះការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou
៩៨១​ដោយខុសច្បាប់ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាម អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមបានមាន
បទសម្ភាសប្រធានរដ្ឋលោក Truong Tan Sang អំពីបញ្ហានេះ។

        -សូមគោរពលោកប្រធានរដ្ឋ សូមលោកប្រធានរដ្ឋឲ្យដឹងអំពីស្ថានភាព
ទំនាក់ទំនងរវាងវៀតណាម-ចិននាបច្ចុប្បន្នខណៈដែលចិនដាក់ស្ថានីយ៍ខួង
Haiyang Shiyou ៩៨១នៅក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាម?

        នាថ្ងៃទី២ឧសភាឆ្នាំ២០១៤ ចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១
ដោយខុសច្បាប់នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់
វៀតណាម។ ចិនបានរំលោភទៅលើកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំងពីរ
ដោយឯកតោភាគីស្ដីពីគោលការណ៍ដោះស្រាយបញ្ហានៅសមុទ្ររំលោភច្បាប់
អន្តរជាតិ ក្នុងនោះមានធម្មនុញ្ញអង្គការសហប្រជាជាតិក៏ដូចជាអនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២និងកិច្ចព្រមព្រៀងរវាងអាស៊ាន-ចិន
(DOC)។

         បក្សរដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលគោរពនិងធ្វើអស់ពីកំលាំង
កាយចិត្តដើម្បីបង្កើនចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម-
ចិន។ ទន្ទឹមនឹងនោះសំណូមពរភាគីចិនក៏ត្រូវធ្វើដូច្នេះដែរ។ ដូចជាខ្ញុំបានថ្លែង
មតិចំពោះអ្នកបោះឆ្នោតនៅទីក្រុងហូជីមិញថា យើងមិនយល់ព្រមឲ្យអ្នកណា
ប្រទេសណា ទោះបីខ្លាំងយ៉ាងណាក៏ដោយចាប់បង្ខំយើងត្រូវរាថយអធិបតេយ្យ
ភាពដែនដីពិសិដ្ឋនៃមាតុប្រទេសឡើយ។ វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រ
និងកត្តិយុតដ៏គ្រប់គ្រាន់ចំពោះប្រជុំកោះទាំងពីរ Hoang Sa, Truong Sa និងដំបន់
សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមសមស្របនឹង
ច្បាប់អន្តរជាតិ។ ចំពោះមនុស្សវៀតណាមម្នាក់ៗ អធិបតេយ្យភាពដែនដីជាតិ
គឺពិសិដ្ឋមិនអាចរំលោភបានឡើយ។

        -សូមប្រធានរដ្ឋឲ្យដឹងថា ក្នុងសម័យប្រជុំគណៈកម្មាធិការមជ្ឈឹមបក្សលើក
ទី៩កន្លងមកបានបង្ហាញនូវអកប្បកិរិយាចំពោះព្រឹត្តិការណ៍នេះយ៉ាងដូចម៉្តេច?

         សម័យប្រជុំលើកទី៩គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានលៃ
ទុកពេលវេលាសមស្របដើម្បីពិភាគ្សាអំពីបញ្ហានេះ។ ជាមួយគោលជំហរមុនក៏
ដូចជាក្រោយ គណៈកម្មាធិការមជ្ឈឹមបក្សនិងការិយាល័យនយោបាយជានិច្ចកាល
អះអាងថា អធិបតេយ្យភាពដែនដីនៃមាតុប្រទេសក្នុងនោះមានដំបន់សេដ្ឋកិច្ចផ្ដាច់
មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមគឺពិសិដ្ឋមិនអាចរាថយក្រោយ
បានឡើយ។ ប្រជាជនវៀតណាម បក្សនិងរដ្ឋមានឬទ្ធានុភាពឆ័ន្ទះប្តេជ្ញាក៏ដូច
ជាមូលដ្ឋានប្រវត្តិសាស្ត្រនិងកត្តិយុតដើម្បីតស៊ូការពារអធិបតេយ្យភាពប្រទេស
ជាតិ។ ករណីកើតមានឡើងនាពេលថ្មីៗនេះ មិនសូវមានប្រទេសណានិងអង្គការ
អន្តរជាតិណាឡើងសម្លេងគាំទ្រភាគីចិនអំពីការដែលដាក់ស្ថានីយ៍ខួង Haiyang
Shiyou ៩៨១ដោយខុសច្បាប់ក្នុងដំបន់សមុទ្ររបស់វៀតណាមក៏ដូចជាការទាម
ទាខ្សែអណ្ដាតគោ៩កំណាត់មិនសមហេតុសមផលឡើយ។ អកប្បកិរិយា
របស់សហគមន៍អន្តរជាតិគឺច្បាស់លាស់ក្នុងការងារនេះ។

        ខ្ញុំវាយតំលៃយ៉ាងម៉េចអំពីទឹកចិត្តស្នេហាជាតិនិងរបៀបបង្ហាញទឹកចិត្ត
ស្នេហាជាតិរបស់ប្រជាជនវៀតណាមចំពោះការដែលចិនដាក់ស្ថានីយ៍ខួង
Haiyang Shiyou ៩៨១ដោយខុសច្បាប់ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់
ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម?

        ប្រជាជនវៀតណាមជានិច្ចកាលមានប្រពៃណីស្នេហាជាតិ។ ក្នុងពេលដែល ឯករាជ្យអធិបតេយ្យភាពប្រទេសជាតិត្រូវគំរាមកំហែងគឺប្រជាជនវៀតណាមជា
និច្ចកាលសាមគ្គីជាធ្លុងមួយក្រោកឈរឡើងការពារមាតុប្រទេស។​ ខ្ញុំរំភើបចិត្ត
យ៉ាងខ្លាំងនិងគោរពស្មារតីដ៏ខ្ពង់ខ្ពស់នោះរបស់ជនរួមជាតិសមមិត្តយើង។ ជន
គ្រប់រូបស្រុះចិត្តគំនិតឆ្ពោះទៅសមុទ្រខាងកើត។ អ្នកនេសាទនៅតែច្បាមជាប់
សមុទ្រប្រពៃណីតាំងពីច្រើនជំនាន់មក។ បណ្ដាកំលាំងការពារច្បាប់វៀតណាម
មិនរាថយក្រោយ ក្លាហានឆ្លងផុតពីរាល់ការលំបាកសាកល្បងដើម្បីអនុវត្ត
ភារកិច្ចការពារអធិបតេយ្យភាពពិសិដ្ឋនៃមាតុប្រទេស។ ប្រជាជនវៀតណាមនៅ
គ្រប់ទិសទីលើពិភពលោកបានបង្ហាញអកប្បកិរិយាយ៉ាងខ្លាំងក្លាបរិហារទោស
អំពើរមិនស្របច្បាប់របស់ភាគីចិន។ យើងប្តេជ្ញាតស៊ូការពារអធិបតេយ្យភាព
ដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ។

        -ប្រជាជនយកចិត្តទុកដាក់ទៅលើទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិង
ចិន។ សាធារណៈមតិចាត់ទុកថា វៀតណាមអាចចំណុះទៅលើចិនអំពីខាង
សេដ្ឋកិច្ច។ សូមស្នើរប្រធានរដ្ឋឲ្យដឹងអំពីបញ្ហានេះ?

         តាំងពីពេលអនុវត្តគោលមាគ៌ាផ្លាស់ប្តូរថ្មីមក ជិត៣០ឆ្នាំយើងជានិច្ចកាល
មុនក៏ដូចជាក្រោយអនុវត្តគោលការណ៍សមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅជា
មួយពិភពលោក ទន្ទឹមនឹងនោះកសាងខឿនសេដ្ឋកិច្ចឯករាជម្ចាស់ការ។ តាម
នោះប្រទេសយើងមានទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ
ជាមួយប្រទេសនិងដំបន់ដែនដីជាង២០០។ ប៉ុន្តែក៏ត្រូវស្មោះត្រង់ចាត់ទុកថា វិស័យមួយចំនួនអនុវត្តមិនត្រូវនឹងគោលការណ៍នេះ មានឥទ្ធិពលមិនល្អចំពោះ
ខឿនសេដ្ឋកិច្ច។ ចំពោះចិន ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងប៉ុន្មានឆ្នាំកន្លង
មកអភិវឌ្ឍន៍យ៉ាងលឿនប៉ុន្តែស្ថានភាពនាំចូលហួសកំរិតកាន់តែច្រើនពីមួយថ្ងៃ
ទៅមួយថ្ងៃ ពិសេសគឺវត្ថុធាតុដើមសំរាប់ផលិតកម្ម។ ផលិតផលនាំចេញមួយ
ចំនួនរបស់វៀតណាមបានប្រមូលផ្ដុំទៅលើទីផ្សារចិនច្រើនពេក។​ ស្ថានភាពនេះ
ត្រូវបានកែលំអរយ៉ាងឆាប់រហ័ស។

         -សូមជំរាបលោកប្រធានរដ្ឋ ប្រជាជនវៀតណាមយកចិត្តទុកដាក់ទៅលើ
បក្សនិងរដ្ឋបាននិងកំពុងមានគោលការណ៍ដំណោះស្រាយអ្វីចំពោះការដែល
ស្ថានីយ៍ខួង Haiyang Shiyou ៩៨១របស់ចិននៅគគ្លើនធ្វើសកម្មភាពដោយខុស
ច្បាប់ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម?

        បន្ទាប់ពីចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ដោយខុសច្បាប់ក្នុងដំបន់
សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្បង់រាបបាតសមុទ្ររបស់វៀតណាម គណៈកម្មាធិការ
មជ្ឈឹមបក្ស ការិយាល័យនយោបាយបានដាក់ចេញទាន់ពេលវេលាគោលការណ៍
ដើម្បីដោះស្រាយស្ថានភាព។ ១ផ្នែកប្តេជ្ញាសំណូមពរចិនដកស្ថានីយ៍ខួងចេញពី
ដំបន់សមុទ្រ ផ្សេងទៀតប្តេជ្ញារក្សារឹងមាំបរិយាកាសសន្តិភាពដើម្បីកសាងប្រទេស
ជាតិ។ លើមូលដ្ឋាននោះស្ថាប័នមានសម័ត្ថកិច្ចរបស់បក្សរដ្ឋរដ្ឋសភារដ្ឋាភិបាលនិង
ប្រព័ន្ធនយោបាយទាំងមូលបានចូលរួមដំណើរការតស៊ុការទូតទាំងទ្វេភាគីនិង
ពហុភាគី តស៊ុទប់ស្កាត់លើស្ថានភាពជាក់ស្ដែងដោយកំលាំងស៊ីវិលអនុវត្តច្បាប់ ព័ត៌មានទាន់ពេលវេលាប្រចាំនិងស្មោះត្រង់ធ្វើឲ្យប្រជាជននិងមិត្តភក្តិអន្តរជាតិ
យល់ច្បាស់អំពិស្ថានភាពជាក់ស្ដែង។ វិធានការកត្តិយុតក៏ត្រូវបានអនុវត្តក្នុងពេល
ចាំបាច់ដើម្បីការពារអធិបតេយ្យភាពដែនដីនៃមាតុប្រទេស។

        -សូមអគុណលោកប្រធានរដ្ឋ!

ប្រតិកម្មទៅវិញ

ផ្សេងៗ