អ្នកការទូត Trinidad និង Tobago ជាប់ឆ្នោត​ជាប្រធាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

(VOVWORLD) - ក្នុងសុន្ទរកថា លោកឯកអគ្គរដ្ឋទូត Dennis Francis បានឲ្យដឹងថា នឹងផ្ដោតសំខាន់លើកកម្ពស់តួនាទីដ៏សំខាន់នៃការអប់រំ ការវិនិយោគលើមនុស្សចំពោះការពង្រឹងសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការលើកកម្ពស់រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
អ្នកការទូត Trinidad និង Tobago ជាប់ឆ្នោត​ជាប្រធាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Dennis Francis ប្រធានស្ថានបេសសកម្មអចិន្ត្រៃយ៍ Trinidad និង Tobago (រូបថត៖ VNA)

នាថ្ងៃទី ១ ខែមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតជ្រើសតាំង លោកឯកអគ្គរដ្ឋទូត Dennis Francis ប្រធានស្ថានបេសសកម្មអចិន្ត្រៃយ៍ Trinidad និង Tobago ជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៧៨។ លោកប្រធានថ្មីនៃ មហាសន្និបាតអង្គការសហប្រជាជាតិបានជ្រើសរើសយកប្រធានបទសម្រាប់អាណត្តិទាំងមូលគឺ "សន្តិភាព វិបុលភាព វឌ្ឍនភាព និងនិរន្តរភាព"។

ក្នុងសុន្ទរកថា លោកឯកអគ្គរដ្ឋទូត Dennis Francis បានឲ្យដឹងថា នឹងផ្ដោតសំខាន់លើកកម្ពស់តួនាទីដ៏សំខាន់នៃការអប់រំ ការវិនិយោគលើមនុស្សចំពោះការពង្រឹងសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការលើកកម្ពស់រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ លោកក៏បានសន្យាថានឹងជំរុញកិច្ចសន្ទនារវាងប្រទេសពហុភាគីនិយម ពង្រឹងសាមគ្គីភាពអន្តរជាតិនិងជំនះលើបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្នក្នុងអាណត្តិរបស់ខ្លួន។

ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ តំណាងក្រុមតំបន់ និងប្រទេសនានាបានថ្លែងសុន្ទរកថាអបអរសាទរចំពោះប្រធានថ្មីនៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងសម័យប្រជុំលើកទី៧៨។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានផ្ញើសារអបអរសាទរជូនចំពោះប្រធានថ្មីនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ និងប្រជាជន Trinidad and Tobago ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ