អ្នកគាំទ្រទូទាំងប្រទេសវៀតណាមផ្តល់មនោសញ្ចេតនាជូនក្រុមកីឡាជម្រើសជាតិអូឡាំពិកវៀតណាម

(VOVWORLD) -   ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាល់ទាត់ផ្នែកបុរស Asiad 2018 នាថ្ងៃទី២៩ខែសីហា ក្រុមកីឡាអូឡាំពិកវៀតណាមបានចាញ់ កីឡាអូឡាំពិក កូរ៉េខាង ត្បូងដោយលទ្ធផល ១ - ៣។ ដោយមានលទ្ធផលនេះ ក្រុមកីឡា អូឡាំពិកវៀតណាមនឹងចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយសំរឹត នៅរសៀលថ្ងៃទី ០១ ខែកញ្ញានៅប្រទេសឥណ្ឌូនេស៊ី។
អ្នកគាំទ្រទូទាំងប្រទេសវៀតណាមផ្តល់មនោសញ្ចេតនាជូនក្រុមកីឡាជម្រើសជាតិអូឡាំពិកវៀតណាម - ảnh 1 អ្នកគាំទ្រទូទាំងប្រទេសវៀតណាមផ្តល់មនោសញ្ចេតនាជូនក្រុមកីឡាជម្រើសជាតិអូឡាំពិកវៀតណាម

ចំពោះអ្នកគាំទ្រវៀតណាមនេះគឺជាលទ្ធផលគួរឲ្យមោទនភាព សំរាប់ កីឡាអូឡាំពិកវៀតណាមនៅក្នុងការប្រកួតនេះហើយអ្នកគាំទ្រតែងតែផ្តល់នូវ មនោសញ្ចេតនានិងពាក្យសំដីលើទឹកចិត្តជូនកីឡាករបាល់ទាត់និងគ្រូបង្វឹកទាំងអស់។ លោក Pham Van Hien មកពីទីក្រុង Ha Long ខេត្ត Quang Ninh បានចែករំលែកថា៖

            "គួរឲ្យសោកស្តាយណាស់ចំពោះក្រុមកីឡាបាល់ទាត់វៀតណាម ប៉ុន្តែ នេះក៏ជាមោទនភាពរបស់កីឡាបាល់ទាត់វៀតណាមដែរ។ សូមថ្លែងអំណរគុណ ចំពោះគ្រូបង្វឹក Park Hang Seo ដែលបាននាំយកខ្យល់អាកាសថ្មីជូនកីឡាបាល់ ទាត់វៀតណាមនិងអ្នកគាំទ្រផងដែរ។ "

            លោក Nguyen Van Tao ជាឪពុករបស់លោក Nguyen Van Toan កីឡាករបាល់ទាត់ដែលទាត់ចូលបញ្ចូលទីក្រុមកីឡាបាល់ទាត់ស៊ីរីបានលើទឹកចិត្តថា៖

        "សូមអបអរសាទរជូនចំពោះក្រុមគូរបង្វឹក និង កីឡាករបាល់ទាត់ជម្រើស ជាតិវៀតណាម  រីបានចែករំលែកថា្ចូលទីរិតពន្ធអតិបរមារតាមការកំណត់កទី២៧ផងដែរ៕ស៊ាន ក្នុងបរិបទបដិវត្តិន៍័។។។ កីឡាករទាំងអស់នេះបានឈ្នះពានរង្វាន់ក្នុងបេះដូងរបស់ អ្នកគាំទ្រហើយ។ "

            រីឯ លោក Tran Thanh Hung នៅខ័ណ្ឌ Ba Dinh ទីក្រុងហាណូយបាន ចែករំលេកថា

            "ពិតជាសោកស្តាយណាស់ដែលការប្រកួតថ្ងៃនេះមិនសម្រេចដូចគោលបំណងទេ។ ប៉ុន្តែតាមរយៈការប្រកួតនេះ យើងបានសរឃើញអំពីស្មារតី របស់ក្រុមជម្រើសជាតិអូឡាំពិកវៀតណាមក៏ដូចជាក្រុមកីឡាបាល់ទាត់U 23 ផងដែរ។អ្នកគាំទ្រទាំងអស់គ្នាជានិច្ចកាលតាមដានយ៉ាងជិតស្និទជាមួយក្រុមកីឡាបាល់ទាត់ U23 វៀតណាម និង ក្រុមជម្រើសជាតិវៀតណាម ទាំងមូលនិយាយរួម។

          គួរបញ្ជាក់ថា អ្នកគាំទ្រមានការរំពឹងទុកទៅលើជ័យជំនះរបស់ក្រុមកីឡា អូឡាំពិកនៅវៀតណាមក្នុងការប្រកួតជាក្រុមកីឡាអូឡាំពិកអារ៉ាប់អេមីរេតរួមនៅថ្ងៃទី ១ ខែកញ្ញាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ