អ្នកឆ្លងកូវីដ ១៩ លើពិភពលោកកើនដល់ជិត ១៩១,៧ លាននាក់

(VOVWORLD) - យោងតាមការស្ថិតិរបស់គេហទំព័រ worldometers.info គិតត្រឹមម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែកក្កដា (UTC) ពិភពលោកបានកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ ជាង ១៩១,៧ លានករណីក្នុងនោះ មានមនុស្សស្លាប់ជាង ៤,១ លាននាក់។ 

អាមេរិកនិងឥណ្ឌាជាប្រទេសចំនួនពីរដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដែលស្មើនឹងជិតពាក់កណ្តាលនៃការឆ្លងសរុប នៅពេលដែលអាមេរិកមានច្រើនជាង ៣៥ លានករណីនិងឥណ្ឌាមានច្រើនជាង ៣១ លានករណី។ ចំនួនអ្នកស្លាប់រួមគ្នាក្នុងប្រទេសទាំងពីរនេះគឺស្មើនឹង ១/៤ នៃចំនួនអ្នកស្លាប់ទាំងអស់នៅលើពិភពលោក។ ប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី ៣ នៅលើពិភពលោកដែលមានអ្នកឆ្លងច្រើនជាង ១៩,៣ លាននាក់និងជាប់លេខ ២ នៃចំនួនអ្នកស្លាប់ដោយមាន ៥៤៣,០០០ ករណី។ តំបន់អាស៊ីគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយចំនួននៃការឆ្លងបានកើនឡើងដល់ជាង ៥៩,២ លានករណី ហើយអឺរ៉ុបស្ថិតក្នុងលំដាប់ទី ២ ដែលមានចំនួនជាង ៥០ លានករណី។ បើនិយាយពីការស្លាប់វិញ អឺរ៉ុបមានចំនួនច្រើនជាងគេបំផុត គឺ ១,១ លាននាក់បន្ទាប់មកអាមេរិកខាងត្បូងមានជាង ១ លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ