អ្នកឆ្លងមេរោគអេបូឡាមួយនាក់ទៀតត្រូវស្លាប់នៅអាមេរិក

អ្នកឆ្លងមេរោគអេបូឡាមួយនាក់ទៀតត្រូវស្លាប់នៅអាមេរិក - ảnh 1
អ្នកឆ្លងមេរោគអេបូឡាមួយនាក់ទៀតត្រូវស្លាប់នៅអាមេរិក (Image: VNA)


(VOVworld) – នាថ្ងៃទី ១៧ វិច្ឆិកា វេជបណ្ឌិតអាមេរិកមួយនាក់ដែលបានវិលត្រឡប់ពី
Sierra Leone វិញ ត្រូវស្លាប់ដោយឆ្លងមេរោគអេបូឡា។ ក្នុងសេចក្តីប្រកាសមួយ របស់មជ្ឈមណ្ឌលសុខាភិបាលរដ្ឋ  Nebraska ភាគកណ្ដាលអាមេរិក បានឲ្យដឹងថា៖
វេជ្ជបណ្ឌិត Martin Salia ត្រូវស្លាប់ដោយឆ្លងមេរោគអេបូឡា ក្នុងពេលចូលរួមសកម្មភាព ព្យាបាលស្ម័គ្រចិត្តនៅប្រទេស Sierra Leone។ នាថ្ងៃដដែល បណ្ដាមជ្ឈមណ្ឌលបង្កា និងត្រួតពិនិត្យអាសន្នរោគ (CDC) និងក្រសួងសន្តិសុខជាតិអាមេរិកបានឲ្យដឹងថា៖ គេ នឹងបង្កើនរាល់វិធានការឃ្លាំមើលចំពោះភ្ញៀវទេសចរណ៍មកពីម៉ាលី ក្នុងកាលៈទេសៈ ករណីឆ្លងមេរោគអេបូឡាមួយចំនួនត្រូវបានរកឃើញនៅប្រទេសអាហ្វ្រិកខាងលិចនេះ នាពេលថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ