អ្នកឆ្លងវីរុស HIV ចំនួន១ហ្មឺននាក់ត្រូវបានព្យាបាល ARV ជារៀងរាល់ឆ្នាំនៅវៀតណាម
(VOVWORLD) - នាថ្ងៃទី៤ ខែធ្នូ នៅរដ្ឋធានីហាណូយ នាយកដ្ឋានបង្ការប្រឆាំង HIV/AIDS ចំណុះក្រសួងសុខាភិបាលវៀតណាមបានរៀបចំកិច្ចប្រជុំបូកសរុប២០ឆ្នាំព្យា បាល HIV/AIDS នៅវៀតណាម។
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Truong Son ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VOV) |
ថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Truong Son បានអោយដឹងថា សំដៅបន្ធូរបន្ថយផលប៉ះពាល់ដោយអាសន្នរោគ HIV/AIDS កាលពីឆ្នាំ២០០០ រដ្ឋមន្រ្តីក្រសួងសុខា ភិបាលវៀតណាមបានចេញផ្សាយសេចក្ដី សម្រេចចិត្តស្ដីពីការណែនាំធ្វើរោគវិនិច្ឆ័យជម្ងឺនិងព្យាបាល HIV/AIDS ធ្វើជាមូល ដ្ឋានសម្រាប់ការបើកទូលាយកម្មវិធីព្យាបាលដោយថ្នាំឱសថប្រឆាំងវីរុស HIV នៅវៀតណាម។ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិង ការជួយឧបត្ថម្ភយ៉ាងខ្លាំងក្លារបស់អង្គការអន្តរជាតិនានា គិតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០១៩ ប្រទេសទាំងមូលកំពុងព្យាបាលដោយថ្នាំឱសថប្រឆាំងវីរុស ARV សម្រាប់អ្នកឆ្លងវីរុស HIV ជាង១៤២ពាន់នាក់ កើនជាង២៧០ដង បើធៀបនឹងឆ្នាំ ២០០៥។ គិតជាមធ្យមមានអ្នកឆ្លងវីរុស HIV ប្រមាណ១ហ្មឺននាក់ត្រូវបាន ព្យាបាលដោយថ្នាំឱសថ ARV ជារៀងរាល់ឆ្នាំ។ វៀតណាមជាប្រទេសដើមដំបូង នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកដំណើរការអនុវត្តគោលដៅ ៩០-៩០-៩០ កាលពីខែ តុលាឆ្នាំ២០១៤ សំដៅបញ្ចប់មហាអាសន្នរោគ HIV/AIDS នាឆ្នាំ២០៣០៕